ក្រុម FC Barcelona បានយកឈ្នះលើក្រុម Eibar ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតចុងក្រោយបិទរដូវកាលរបស់ខ្លួន និងទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងតារាងផងដែរ។
ជាមួយការបង្ហាញទម្រង់លេងមិនល្អប៉ុន្មានប្រកួតជាប់គ្នាមកនេះ គេអាចនិយាយបានថាតំណែងរបស់អ្នកចាត់ការ Ronald Koeman ទំនងជាមិនអាចរក្សាបានទេមើលទៅ ព្រោះក្លឹបទាមទារឱ្យធ្វើបានល្អជាងនេះ។ មួយវិញទៀត លោក Laporta ដែលជាប្រធានក្លឹបនោះ ក៏ទំនងជាចង់មានការផ្លាស់ប្ដូរសម្រាប់រដូវកាលថ្មីផងដែរ។
ជាមួយការមិនច្បាស់ពីអនាគត អ្នកចាត់ការ Koeman បានបន្ទោសទៅកូនក្រុមថា៖ “នេះជាក្រុមដែលបានប្រមូលផ្ដុំនៅពេលយើងមកដល់។ ការចុះកុងត្រាតែមួយគត់ដែលយើងបានធ្វើគឺ Sergino Dest ។ ក្រុមនេះ មិនស្ថិតក្នុងកម្រិតដែលយើងចង់បាននៅ FC Barcelona ទេ។ ខ្ញុំមិនច្បាស់ពីអនាគតទេ ខ្ញុំនឹងជួបប្រធានក្លឹបបន្ទាប់ពីចប់រដូវកាលនេះ។ យើងនៅមានកុងត្រានៅឡើយ”៕
ប្រភព៖ Marca