ខ្សែប្រយុទ្ធ Luis Suarez បានជួយក្រុម AT Madrid លើកពានរង្វាន់ La Liga ហើយក្នុងរដូវកាលដំបូងរបស់ខ្លួន បន្ទាប់ពីត្រូវក្លឹប FC Barcelona ដកចេញ។
ខ្សែប្រយុទ្ធវ័យជ្រេ តែនៅរកបាន២១គ្រាប់ឱ្យក្រុម AT Madrid ដើម្បីលើកពាននេះ បែរជាអង្គុយយំ អំឡុងពេល Video Call ជាមួយគ្រួសាររបស់គេទៅវិញ។ ការអង្គុយយំនេះដែរ គឺអតីតកីឡាករ Liverpool រូបនេះហាក់មិនអស់ចិត្តសោះចំពោះការមិនត្រូវការរបស់ក្រុម FC Barcelona មកលើរូបគេ ខណៈដែលទម្រង់លេងរបស់ខ្លួននៅមិនទាន់ធ្លាក់ចុះនៅឡើយ។
កីឡាករវ័យ៣៤ឆ្នាំបាននិយាយបែបនេះថា៖ “Barcelona មិនឱ្យតម្លៃខ្ញុំ ហើយ Atletico បានបើកទ្វាសម្រាប់ខ្ញុំ។ ខ្ញុំតែងតែអរគុណជានិច្ចសម្រាប់ក្លឹបដែលបានផ្ដល់ទំនុកចិត្តលើខ្ញុំ”។ រំលឹកថាការចែកផ្លូវគ្នារបស់គេជាមួយក្រុម Barcelona កន្លងទៅនោះ គឺកើតចេញពីអ្នកចាត់ការ Koeman ថាមិនមានគម្រោងប្រើប្រាស់រូបគេនោះទេ ព្រោះវ័យជ្រេទៅហើយ៕
ប្រភព៖ DailyMail