West Ham នឹងត្រូវចំណាយ១៥លានផោនទៅឱ្យ Manuel Pellegrini ប្រសិនបើពួកគេសម្រេចចិត្តបណ្ដេញអ្នកចាត់ការរូបនេះចោល នៅត្រឹមសប្ដាហ៍ទី៤នេះ។
West Ham បើករដូវកាលអន់បំផុត ដោយឆ្លងកាត់៤ប្រកួត ចាញ់ទាំង៤ប្រកួត ស្ថិតនៅបាតតារាងលីគកំពូលអង់គ្លេស។ ខណៈដែលពេលនេះ ក្លឹបកំពុងពិចារណាចំពោះសមត្ថភាពដឹកនាំក្រុមរបស់លោក Pellegrini ហើយ ព្រោះថាការចំណាយរដូវកាលដោះដូរកីឡាករក៏ច្រើន ប៉ុន្តែលទ្ធផលវិញមិនល្អទាល់តែសោះ។ អតីតអ្នកចាត់ការក្រុម Real Madrid និង Man City រូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹក West Ham កាលពីដើមរដូវកាលនេះ ដោយមានកុងត្រា៤ឆ្នាំ ទទួលបាន៥លានផោនក្នុង១ឆ្នាំ។
ប្រសិនបើក្លឹប West Ham ពិតជាចង់បណ្ដេញលោកចោលមែន នោះពួកគេត្រូវបង់ឱ្យ Pellegrini នូវប្រាក់ឈ្នួលពេញឆ្នាំរបស់គេ ដោយអាចដល់១៥លានផោន។ ការឱ្យច្រើនយ៉ាងនេះ ព្រោះក្នុងកិច្ចសន្យា មិនមានបញ្ជាក់រឿងបណ្ដេញអ្នកចាត់ការចោល មុនកំណត់ឡើយ៕ប្រភព៖ DailyMail