វិសាខាយក​ឈ្នះលើព្រះខ័នរាជស្វាយរៀងលើកដំបូង​ខណៈគិរីវង់បន្តឈ្នះសូលទីឡូអង្គរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមម្ចាស់​ផ្ទះវិសាខាបាន​យក​ឈ្នះក្រុម​ភ្ញៀវព្រះខ័នរាជស្វាយរៀង​លើក​ដំបូង​ក្នុង​ជំនួប​សប្ដាហ៍​ទី​៣ ពាន​រង្វាន់ Metfone Cambodian League 2021 ក្នុងលទ្ធផល​៣​ទល់២ ខណៈដែលក្រុមមាន់គកគិរីវង់សុខសែនជ័យបន្ត​យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះសូលទីឡូអង្គរ​២​ទល់១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣​គ្រាប់​របស់ក្រុមម្ចាស់ផ្ទះដែល​លេង​លើ​កីឡដ្ឋានព្រីនស៍ គឺ​រក​បាន​ដោយកីឡាករ រ៉ឹង ប៊ុនហៀង នាទី​ទី៨ Khan Mohamed Faeez នាទី ២៧ ខណៈមួយគ្រាប់​ចុង​ក្រោយរក​បាន​ដោយ​កីឡាករ Ajayi Opeyemi ដោយ​បាល់​ពិន័យ១១ម៉ែត្រនៅ​នាទី​៩០+២។ ដោយ​ឡែក​២​គ្រាប់​របស់ព្រះខ័នរាជស្វាយរៀង​រក​បាន​ដោយ​កីឡាករ  Privat នៅ​នាទី ៣៨ និង​ Miguel Angel Junco Martinez នៅនាទី​៦៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក! ការ​ប្រកួត​នៅ​កីឡដ្ឋាន SRU Stadium  ក្រុម​មាន​មូលដ្ឋាន​នៅខេត្តតាកែវ​បាន​យក​ឈ្នះ​សូលទីឡូអង្គរ​២​ទល់​១។ ២​គ្រាប់​របស់ក្រុមដែល​មាន​គ្រូបង្វឹក​សញ្ជាតិ​ថៃ Ekapop រក​បាន​ដោយ​កីឡាករ ឯម ផាន់ណា​នៅ​នាទី៥ និង​ខ្សែបម្រើជប៉ុន Reiya Kinoshita នាទីទី៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សល់​មួយ​ប្រកួត​ទៀត​! ភ្នំពេញ​ក្រោន​ទទួល​ភ្គៀវខេត្តព្រៃវែង​ដែល​កំពុងនឹងប្រកួតនា​ពេល​បន្តិច​ទៀត។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT