Saemapetch អត់​ខ្លាច​ Kulabdam ទេ​ព្រោះ​ឃើញ​​ចំណុច​ខ្សោយ​ច្រើន

ជើង​ខ្លាំង​មួយ​​ថៃ​ចំណាត់​ថ្នាក់​លេខ​១ក្នុង​ទម្ងន់ Bantamweight កីឡាករ Saemapetch Fairtex ដឹង​ថា ខ្លួន​ជា​​អ្ន​ក​ប្រដាល់​​​​ដែល​មាន​អាវុធ និង​បច្ចេកទេស​​គ្រោះ​ថ្នាក់ម្នាក់។ ដូច្នេះ​រូប​គេ​ហាក់​មិន​ប្រារម្ភ​នៅ​ពេល​ជួប​មិត្ត​រួម​ជាតិ​ “Left Meteorite” Kulabdam Sor. Jor. Piek Uthai។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Saemapetch ត្រូវ​ជួប​មិត្ត​រួម​ជាតិ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តំណែង​គូ​ឯក​នៅ​ព្រឹត្តិការណ៍ ONE: FULL BLAST នា​ថ្ងៃ​សុក្រ ទី​២៨​ ខែ​ឧសភា ខាង​មុខនេះ ហើយ​មិន​ខ្វល់​ពី​កេរ្តិ៍ឈ្មោះ​ និង​អាវុធ​​គ្រោះ​ថ្នាក់​របស់​ដៃ​គូ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​មក​ពី​ក្លឹប Fairtex បាន​និយាយ​ថា ៖«Kulabdam មាន​របៀប​វ៉ៃ​ដាក់​គំនាប​ដៃ​គូ។ គាត់​បោះ​ជំហាន​ទៅ​មុខ​​តិច​ៗ ហើយ​ចេញ​អាវុធ​សាហាវ​​។ គាត់ល្បី​រឿង​ចេញ​​អាវុធ​បាន​ល្អ​ទាំង​ព្រម​ដូច​ជា ទាត់​ក្រោម និង​កណ្តាប់​ដៃ​ធ្ងន់ តែ​​អ្វី​ដែល​ខ្ញុំ​ឃើញ​គាត់​ខ្សោយ​គឺល្បឿន។ គាត់​យឹត​ជាង​ខ្ញុំ​ដូច្នេះ​ខ្ញុំ​អាច​បិទ​អាវុធ​គាត់​បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«និយាយ​ទៅ គ្មាន​អ្វី​គួរ​​ឲ្យ​ខ្លាច​សម្រាប់​ខ្ញុំ​ទេ ទោះ​ជា​គាត់​​មាន​ស្នៀត​ប្រកួត​ដែល​មិន​អាច​មើល​ស្រាល​បាន ហើយ​ក៏​ពិបាក​យក​ឈ្នះ​គាត់​ដែរ តែ​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយនេះ គាត់​មាន​ចំណុច​ខ្សោយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Saemapetch ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១២២​ដង ចាញ់​១៦ដង និង​ស្មើ​១​ដង ស្ទើរ​តែ​បាន​ជួប​គ្នា​នៅ​លើ​សង្វៀន​នេះ​ម្តង​ហើយ​នៅ​ពេល​អ្នក​ទាំង​ពីរ​ប្រកួតកម្មវិធី​ដែល​មាន​អ្នក​ប្រជែង​៤​រូប​កាល​ពី​ឆ្នាំ​មុន។ កាល​ពី​ខែ​សីហា ឆ្នាំ​២០២០សិស្ស​ក្លឹប Fairtex បាន​យក​ឈ្នះ​ “The Steel Locomotive” Rodlek PK.Saenchai Muaythaigym ដោយ​ពិន្ទុនៅ​ព្រឹត្តិការណ៍ ONE Bantamweight Muay Thai Tournament នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក Kulabdam នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្របាន​ផ្តួល​មិត្ត​រួម​ជាតិទឹក​ទី​១លើ​ជើង​ខ្លាំង “The Million Dollar Baby” Sangmanee Klong SuanPluResort។ ជ័យជម្នះ​វគ្គ​នេះ​ត្រូវ​អ្នក​ទាំង​ពិរ​ជួប​គ្នា​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំឡុង​​ប្រកួត​ជា​មួយ Rodlek កីឡាករ Saemapetch ថ្វី​ត្បិត​តែ​ឈ្នះ ប៉ុន្តែ​ដោយ​សារ​មាន​របួស ហើយ​ត្រូវ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ងថា ត្រូវ​ចំណាយ​ពេល​ព្យាបាល​យូរ ដូច្នេះ​រូប​គេ​ក៏​សម្រេច​ចិត្ត​ខ្លួន​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ត្រូវ​ជំនួស​ដោយ Rodlek។ ពេល​នោះ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​សម្រាប់​កីឡាករ​មិ​ពី​បាតាយ៉ា​ដែល​កំពុង​មាន​ឆន្ទៈ​ស្វែង​រក​ជ័យជម្នះ​កម្មវិធី​នេះ​ ហើយ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Bantamweight ជា​មួយ​ជើង​ឯក Nong-O Gaiyanghadao។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Saemapetch បាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ដែល​ខ្ញុំ​របួស​មិន​អាច​បន្ត​ការ​ប្រកួត​កាល​ពី​ឆ្នាំ​មុន។ ខ្ញុំ​បាត់​បង់​ឱកាស​ធំ​ដើម្បី​ទៅ​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​មួយ​ Nong-O ម្តង​ទៀត។ នោះ​ជា​ការ​បាត់​បង់​ឱកាស​ដ៏​ធំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kulabdam បាន​ខក​ចិត្ត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​សារ​ប្រកួត​ចាញ់​អ្នក​ជំនួស Rodlek ដែល​វ៉ៃ​ឲ្យ​រូប​គេ​ដួល​ត្រូវ​អាជ្ញាកណ្តាល​រាប់ និង​ចប់​ការ​ប្រកួត​ចាញ់​ដោយ​ពិន្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Saemapetch បាន​និយាយ​ថា ៖«”Rodlek បាន​យក​ឈ្នះ​ Kulabdam ដាច់​តែ​ម្តង តែ​ខ្ញុំ​ធ្លាប់​បាន​យក​ឈ្នះ Rodlek ដូច្នេះ​ខ្ញុំ​អាចសន្និដ្ឋាន​បាន​ខ្លះ​រវាង​ខ្ញុំ និងKulabdam។ ខ្ញុំ​មិន​ចង់​និយាយ​ថា ​មើល​ស្រាល​គាត់​ទេ តែ​បើ​ Rodlek យក​ឈ្នះ​គាត់​ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ ដូច្នេះ​ខ្ញុំ​គិត​ថា ខ្ញុំ​ក៏​អាច​ឈ្នះ​គាត់​បាន​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Saemapetch មាន​ជំនឿ​ចិត្ត​ខ្លាំង​ណាស់ តែ​គាត់​ក៏​ដឹង​ខ្លួន​ថា មិន​ស្រួល​យក​ឈ្នះ​មិត្ត​រួម​ជាតិ​ម្នាក់​នេះ​ដែរ។  Kulabdam ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​គ្រឿង​នៅ​សង្វៀន Lumpinee និង​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៦៣​ដង ចាញ់​១១​ដង និង​ស្មើ​៥​ដង។ ជំនាញ​របស់​​កីឡាករ​រូប​នេះ​គឺ​ទាត់​ក្រោម និង​កណ្តាប់​ដៃ​ឆ្វេង​ដែល​ជា​អាវុធ​ពិឃាត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​មក​ពី​ក្លឹប Fairtex បាន​ទទួល​ស្គាល់​ថា ដៃ​គូ​ម្នាក់​នេះ​មាន​អាវុធ​គ្រោះ​ថ្នាក់ ជា​ពិសេស​កណ្តាប់​ដៃពិឃាត។ គាត់​ពិត​ជា​មាន​កណ្តាប់​ដៃ​ឆ្វេង​ធ្ងន់​ណាស់​ដែល​ជា​ចំណុច​ខ្ញុំ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Saemapetch និយាយ​ថា ៖«ខ្ញុំ​ច្បាស់​ជា​ត្រូវ​ប្តូរ​ជា​មួយ Kulabdam ដែល​អាច​និយាយ​បាន​ថា អ្នក​វ៉ៃ​ជំហរ​ស្តាំ​ប៉ះ​អ្នក​វ៉ៃ​ជំហរ​ស្តាំ​ដូច​គ្នា។ ខ្ញុំ​បាន​ត្រៀម​អាវុធ​របស់​ខ្ញុំ​ល្អ​ហើយ តែ​ខ្ញុំ​​នៅ​តែ​ចាំ​គាត់​ថា តើ​គាត់​មាន​អ្វី​ថ្មី។ ខ្ញុំ​មាន​កណ្តាប់​ដៃ ទាត់ និង​កែង។ ខ្ញុំមិន​រំពឹង​ថា ផ្តួល​គាត់​បាន​ទេ  ពី​ព្រោះ​គាត់​ក៏​ជា​កីឡាករ​ល្អ​ម្នាក់​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ប៉ុន្តែ​ជឿ​ខ្ញុំ​ទៅ បើ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ផ្តួល​គាត់​ឲ្យ​សន្លប់​ហើយ។ ខ្ញុំ​មិន​ទុកឱកាស​ចោល​ទេ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT