ONE: EMPOWER ត្រូវ​បាន​ផ្អាក​ជំនួសវិញ​ដោយ ONE: FULL BLAST ទី​២៨ ឧសភានេះ

អ្នក​គាំទ្រ​ដែល​ទន្ទឹង​រង់​ចាំ​ព្រឹត្តិការណ៍​ប្រកួត​ដែល​មាន​សុទ្ធ​នារី​​​ក្នុង​​ប្រវត្តិ​សាស្ត្រ​របស់​ ONE Championship នឹង​ត្រូវ​រង់​ចាំ​បន្ត​ទៀត។ ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភព​លោកគ្រោង​រៀប​ចំ​ការ​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: EMPOWER នៅ​កីឡដ្ឋាន​ Singapore Indoor Stadium នា​ថ្ងៃ​សុក្រ​ ទី​២៨ ខែ​ឧសភា​នេះ ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​​ ដោយ​សារ​ស្ថានភាព​កូវីដ-១៩​បាន​កំពុង​​រាល​ដាល​នៅ​ប្រទេស​សិង្ហបុរី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​កាល​បរិច្ឆេទ​​ថ្មី​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍ ONE: EMPOWER នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ​ទៀត។ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​ក៏​នឹង​មិន​ខក​ចិត្ត​ខ្លាំង​ដែរ​ដោយ​សារ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ ក៏​នឹង​មាន​ការ​ចាក់​ផ្សាយ​ជូន​​ព្រឹត្តិការណ៍​ប្រកួត ONE: FULL BLAST។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍​នេះ​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ប៉ុន្តែ​ត្រូវ​បាន​លើក​យក​មក​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ​វិញ​ដែល​មាន​ជើង​ខ្លាំង​ថៃ​ចំណាត់​​ថ្នាក់​លេខ​១ Saemapetch Fairtex ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៣ “Left Meteorite” Kulabdam Sor. Jor. Piek Uthai ក្នុង​តំណែង​គូ​ឯក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ថៃ​ទាំង​ពីរ​នេះ​តាម​ពិត​ទៅ​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់ ONE Bantamweight ដែល​មាន​បេក្ខភាព​ប្រជែង​គ្នា​៤​នាក់​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយ​សារ Saemapetch មាន​របួសក៏បាន​ដក​ខ្លួនចេញ​ពី​ការ​ប្រកួត។ ដូច្នេះ​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ជួប​គ្នា​គឺ​មក​ដល់​ហើយ​នា​ព្រឹត្តិការណ៍ ONE: FULL BLAST។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​មួយ​គ្នា​នេះ គូឯក​រង​ប្រចាំ​ព្រឹត្តិការណ៍ តារា​ប្រដាល់​ឥណ្ឌា Kantharaj “Kannadiga” Agasa នឹង​បង្ហាញ​មុខលើក​ដំបូង​ដើម្បី​បញ្ចប់​ពេល​វេលាដែល​រូប​គេ​រង់​ចាំ​យូរ​ហើយ​ដោយ​ត្រូវ​ជួប​នឹង​កីឡាករចិន​ “The Hunter” Xie Wei ដែល​បាន​ផ្តួល​អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា កាល​ពី​ខែ​ធ្នូ។

ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួតព្រឹត្តិការណ៍ ONE: FULL BLAST។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាសភាព​គូ​ប្រកួត​ពេញ ONE: FULL BLAST
Saemapetch Fairtex ប្រកួត​ជា​មួយ Kulabdam Sor. Jor. Piek Uthai (មួយ​ថៃ)
Kantharaj Agasa ប្រកួត​ជា​មួយ Xie Wei (គុន​ចម្រុះ)
Santino Verbeek ប្រកួត​ជា​មួយ Miles Simson (ឃីក​បុក​សីង​)
Ahmed Faress ប្រកួត​ជា​មួយ​ Edward Kelly (គុន​ចម្រុះ)
Anthony Do ប្រកួត​ជា​មួយ Liang Hui (គុន​ចម្រុះ)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT