ដឹង​ថ្ងៃ​ប្រកួត​ផ្លូវការ​ហើយ! ប៉ាគីអៅ ប៉ះ​អ្នក​ខ្លាំង​ពិត មិន​ដូច​ Floyd ប៉ះ​ក្មេង​ដៃ​ថ្មី​ យក​លុយ​ជា​ធំ

​ក្រោយ​ខកខាន​ឡើង​សង្វៀន​អស់​រយៈ​ពេល​ជាង ២ ឆ្នាំ អ្នក​ប្រដាល់ Floyd Mayweather និង Manny Pacquiao បាន​ប្រកាស​ជា​ផ្លូវការ នូវ​កាលបរិច្ឆេទ​វិល​មក​ប្រកួត​សារ​ជា​ថ្មី ហើយ​សារ​នេះ​នៅ​តែ​ដូច​មុន​គឺ Floyd ឃើញ​លុយ​ជា​ធំ ដោយ​ត្រៀម​ប៉ះ​ដៃ​ថ្មី​ដែល​ជា​តារា YouTube ខណៈ​ Pacquiao ណាត់​ជួប​អ្នក​ខ្លាំង​ពិត​នៅ​ឯ​ទឹកដី​អាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ការ​ប្រកួត​រវាង Floyd Mayweather និង Logan Paul

ពួក​គេ​ទាំង​ពីរ​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្តី​ទៅ​មក​ច្រើន​ខែ​មក​ហើយ ​ទម្រាំ​តែ​សម្រេច​មក​ជួប​គ្នា​លើ​សង្វៀន​នៅ​ថ្ងៃ​ទី ៦ ​មិថុនា ឆ្នាំ ២០២១ ខាង​មុខ ដែល​ជា​ប្រកួត​មិត្តភាព។ កម្មវិធី​នឹង​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Hard Rock ក្នុង​ទីក្រុង Miami រដ្ឋ Florida ហើយ​ជា​ប្រកួត ៦ តឹក ដែល​ក្នុង​មួយ​តឹក​មាន​រយៈ​ពេល ៣ នាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គីឡូ​រវាង​អ្នក​ប្រដាល់​ទាំង​ពីរ គឺ​ខុស​គ្នា​ច្រើន​ណាស់ ដោយ Floyd ត​ឲ្យ Logan ដល់​ទៅ​ជាង​ ១៣ គីឡូក្រាម​ឯ​ណោះ ពោល​គឺ​ Floyd ត្រូវ​បាន​កំណត់​មិន​ឲ្យ​លើស​ ៧២,៥ គីឡូក្រាម ហើយ Logan ​មិន​ឲ្យ​លើស ៨៦ គីឡូក្រាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Mayweather ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​សរុប ៥០ លើក ឈ្នះ​ទាំង ៥០ មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ហើយ​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ដល់​ទៅ ២៧ លើក។ ប្រកួត​លើក​ចុង​ក្រោយ​របស់ Floyd កើត​ឡើង​នៅ​ខែ​មករា ឆ្នាំ ២០១៨ ដោយ​កាល​នោះ​យក​ឈ្នះ​ទៅ​លើ Kickboxer របស់​ជប៉ុន​គឺ Tenshin Nasukawa ត្រឹម​តឹក​ទី ១ ដែល​នាំ​ឲ្យ​បុរស​ជនជាតិ​អាមេរិក​រក​បាន ៩ លាន​ដុល្លារ ចាយ​ពេល​ត្រឹម​តែ ១៣៩ វិនាទី​លើ​សង្វៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​ដែល Logan Paul មិន​ធ្លាប់​ប្រកួត​ទល់​អ្នក​ប្រដាល់​អាជីព​ដូច​ជា Floyd ពី​មុន​មក​ទេ ដោយ​កន្លង​មក​ធ្លាប់​ប៉ះ KSI ដែល​ជា YouTuber និង Rapper តែ​មួយ​លើក​នោះ​គត់ ហើយ​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត ៦ តឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ប្រកួត​នេះ Floyd នៅ​តែ​ជឿ​ថា នឹង​អាច​បង្កើត​ចំណូល​រួម​ដល់​ខ្ទង់ ១០០ លាន​ដុល្លារ​ប្រហែល​កាល​ប៉ះ Conor McGregor នៅ​ឆ្នាំ ២០១៧ ដែរ។ ​សម្រាប់​ចំណែក​របស់​លោក​ផ្ទាល់ អាច​នឹង​ទទួល​បាន ៥០ លាន​ដុល្លារ។

២) ការ​ប្រកួត​រវាង Manny Pacquiao និង Errol Spence Jr.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ប្រដាល់​លំដាប់​ពិភពលោក​ទាំង​ពីរ បាន​ព្រមព្រៀង​តតាំង​គ្នា​នៅ​ថ្ងៃ​ទី​ ២១ សីហា ឆ្នាំ ២០២១ ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក។ នេះ​ទើប​ជា​អ្នក​ខ្លាំង ប៉ះ​អ្នក​ខ្លាំង​ពិត ដោយ​ប៉ាគីអៅ​ជា​ស្តេច​ប្រដាល់​ប្រចាំ​ប្រទេស​ហ្វីលីពីន និង​តំណាង​ឲ្យ​តំបន់​អាស៊ី ហើយ Spence ជា​អ្នក​ប្រដាល់​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” របស់​អាមេរិក ដែល​រក្សា​ខ្សែ​ក្រវាត់ IBF ប្រភេទ​ទម្ងន់ Welterweight តាំង​ពី​ឆ្នាំ ២០១៧ និង WBC តាំង​ពី​ឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រកួត​ចុង​ក្រោយ​របស់ ប៉ាគីអៅ កើត​ឡើង​នៅ​ថ្ងៃ​ ១៩ ​កក្កដា ឆ្នាំ ២០១៩ ដោយ​បាន​យក​ឈ្នះ​ទៅ​លើ​អ្នក​ប្រដាល់ Keith Thurman ដោយ​លទ្ធផល​កាត់​សេចក្តី​ ១២ តឹក ហើយ​សរុប​ការ​ប្រកួត​ ៧១ លើក គេ​ឈ្នះ ៦២ លើក ស្មើ ៧ លើក ចាញ់ ២ លើក និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៩ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រី​ឯ Errol Spence ​គេ​មាន​អាយុ​ទើប​តែ ៣១ ឆ្នាំ​ទេ ហើយ​សរុប ២៧ ប្រកួត ឈ្នះ​ទាំង ២៧ លើក និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ២១ លើក។ ប្រកួត​ចុង​ក្រោយ​របស់​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ គឺ​ជា​ការ​ប៉ះ​គ្នា​ទល់​បុរស​រួម​សញ្ជាតិ Danny Garcia ដែល​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​កាត់សេចក្តី ១២ តឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ប្រធាន​រៀបចំ​កម្មវិធី​ឲ្យ​ប៉ាគីអៅ លោក Sean Gibbons បាន​និយាយ​ប្រាប់ ESPN ថា​ការ​ប្រកួត​សារ​នេះ គឺ​ Spence ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​សក្តិសម​នឹង​មក​ប្រជែង​ជាមួយ​អ្នក​ប្រដាល់​ហ្វីលីពីន ហើយ​វា​ជា​ការ​ប្រកួត​ជក់ចិត្ត ​មិន​ដូច​ប្រកួត​របស់ Floyd ដោយ​ទៅ​ធ្វើ​រឿង​លីលា​ដើម្បី​តែ​លុយ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Gibbons និយាយ៖ “មនុស្ស​ជា​ច្រើន​ជឿ​ថា Spence គឺ​ជា​អ្នក​ប្រដាល់​ប្រភេទ​ទម្ងន់ Welterweight ល្អ​បំផុត​ក្នុង​លោក ហើយ Pacquiao គេ​មិន​ដែល​និយាយ​ថា ទេ ចំពោះ​ការ​ប្រឈម​ពិតៗ​បែប​នេះ​ឡើយ ដោយ​គេ​នឹង​មិន​ទៅ​ធ្វើ​រឿង​ឆ្កួតលីលា​ដោយ​យក​ខ្លួន​ឯង​ទៅ​វាយ​ជាមួយ​ YouTuber ឬ​បុរស​ដែល​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ដូច​ជា Floyd Mayweather បាន​ធ្វើ​ចេញ​មក​នោះ​ទេ ពោល​គឺ Pacquiao គេ​ចង់​បន្ត​ភាព​ខ្លាំង​ពិត​ប្រាកដ​របស់​គេ បែប​នេះ​គឺ​ត្រូវ​តែ​វាយ​ជាមួយ​អ្នក​ខ្លាំង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ESPN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT