៧ លើក​ដែល​ខ្សែ​ការពារ​រត់​មក​ Clear បាល់​ឲ្យ​ផុត​ខ្សែ​គំនូស​បង្គោល​ទី ផើត​ពោះ​អ្នក​គាំទ្រ

​មុន​មាន​បច្ចេកវិទ្យា​ Goal Line Technology ​ដាក់​ឲ្យ​ដំណើរការ ដើម​ឡើយ​នៅ​ក្នុង​វិស័យ​បាល់ទាត់​យើង​នេះ ​គឺ​ឆ្លងកាត់​ការ​វិនិច្ឆ័យ​សុទ្ធ​សាធ ១០០ ភាគរយ ដោយ​ភ្នែក​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ ក្នុង​ការ​កំណត់​ថា តើ​បាល់​នោះ​ចូល​ទី ឆ្លង​ផុត​ខ្សែ​គំនូស​បង្គោល​ទី​ឬ​អត់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​ចម្រូងចម្រាស​និង​អភូតហេតុ​នៅ​ក្នុង​ប្រអប់​ទី​បាន​នាំ​ឲ្យ​កើត​មាន​ការ​ចាប់​អារម្មណ៍​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ហេតុការណ៍​ខ្លះ​បាន​ធ្វើ​ឲ្យ​ដក់ជាប់​ក្នុង​អារម្មណ៍​អ្នក​គាំទ្រ​មក​ទល់​សព្វថ្ងៃ ជា​ពិសេស​គឺ​អ្នក​គាំទ្រ​ដែល​បាន​ឃើញ​ផ្ទាល់​នៅ​ឯ​កីឡដ្ឋាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​អត្ថបទ​នេះ CTS Sports ​លើក​ជ្រុង​មួយ​មក​បង្ហាញ​ពាក់ព័ន្ធ​នឹង​ការ​ដែល​​ខ្សែ​ការពារ​អាច Clear បាល់​មិន​ឲ្យ​ចូល​ទី ឬ​ផុត​ខ្សែ​គំនូស​បង្គោល​ទី ដែល​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ ៧ លើក​ធ្លាប់​កើត​ឡើង​ក្នុង​វិស័យ​បាល់ទាត់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) Raul Albiol ទល់​ក្លឹប Sevilla

នៅ​ខែ​មករា ឆ្នាំ ២០១១ ក្លឹប Real Madrid បាន​យក​ឈ្នះ ១-០ ទៅ​លើ Sevilla។ កាល​នោះ​ខាង​ Sevilla ​មាន​ខ្សែ​ប្រយុទ្ធ Luis Fabiano បាន​អូស​បាល់​ផុត​ដៃ​អ្នកចាំទី Iker Casillas ហើយ​ស៊ុត​សំដៅ​ទៅ​ក្នុង​បង្គោល​ទី ក៏​ស្រាប់​តែ​ខ្សែ​ការពារ Albiol រត់​មក Slide ​រារាំង​បាល់​មិន​ឲ្យ​ចូល​ទី។ ដើម​ឡើយ​ការ Slide ដំបូង បាល់​នៅ​តែ​ហូរ​ធ្លាក់​មក​វិញ រហូត​ដល់​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ព្យាយាម​ប្រើ​ជើង​រុញ​បាល់​ចេញ​ម្តង​ទៀត ទើប​អាច​ផ្តាច់​ឱកាស​តាម​ស្មើ​របស់ Sevilla បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Ashley Young ទល់​ក្លឹប Stoke City

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៤ ក្លឹប Man Utd ប៊ិះ​តែ​បាត់បង់​ឱកាស​យក​បាន ៣ ពិន្ទុ ពី​ក្លឹប Stoke City តែ​សំណាង​ល្អ​បាន​ការ​ Clear បាល់​ដោយ​ថ្វី​ជើង​របស់ Ashley Young នៅ​ចុង​ម៉ោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នោះ​គឺ​ខ្សែ​ប្រយុទ្ធ Mame Diouf មាន​ឱកាស​បញ្ចប់​ទី​ត្រឹម​បាល់​ចម្ងាយ​ជាង ៣ ម៉ែត្រ​ពី​បង្គោល​ទី ដែល​អ្នកចាំទី David de Gea មិន​អាច​រត់​មក​សង្រ្គោះ​បាល់​ទាន់​ទេ តែ​ល្អ​វិញ​នៅ​សល់​ខ្សែ​ការពារ​ស្លាប Ashley Cole ដែល​គេ​អាច​រត់​មក​យា​ជើង​រារាំង​បាល់​បាន​ដោយ​ជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Raphael Varane ទល់​ក្លឹប Barcelona

ជា​ប្រកួត​ El Clasico ដំបូង​របស់ Varane ហើយ​កាល​នោះ​គេ​ទើប​តែ​មាន​អាយុ ១៩ ឆ្នាំ​ប៉ុណ្ណោះ តែ​ការ​លេង​របស់​គេ ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា​ជា​ខ្សែ​ការពារ​ពោរពេញ​ដោយ​គុណភាព​មួយ​រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នោះ​ខ្សែ​បម្រើ Fabregas របស់ Barcelona បាន​បង្វិល​ខ្លួន​កាត់​បាល់​ក្នុង​ប្រអប់​ឲ្យ Xavi Hernandez ហើយ​ Xavi ក៏​គេ​ស៊ុត​បាន​យ៉ាង​ល្អ​ផុត​ដៃ​អ្នកចាំទី Diego Lopez បម្រុង​នឹង​ចូល​ទី​ដែរ តែ​ស៊យ​អី Raphael Varane បាន​រត់​មក​ឈរ​រាំង នាំ​ឲ្យ​បាល់​លោត​ចេញ​ទៅ​ក្រៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) David Luiz ទល់​ជម្រើស​ជាតិ​អេស្ប៉ាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពាន​រង្វាន់ Confederation Cup វគ្គ​ផ្តាច់ព្រ័ត្រ ឆ្នាំ ២០១៣ ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សាទរ​ជា​ខ្លាំង តាម​រយៈ​ជ័យជម្នះ ៣-០។ ខាង​អេស្ប៉ាញ​ប៊ិះ​តែ​មាន​ឱកាស​រក​បាន​មួយ​គ្រាប់​យ៉ាង​ធូរ ដោយ​ការ​ស៊ុត​របស់​ Pedro ពី​ផ្នែក​ខាង​ស្តាំ​ក្នុង​ប្រអប់។ ដ្បិត​បើ​បច្ចេកទេស​ស៊ុត​របស់ Pedro អាច​ស៊ុត​ផុត​ដៃ​អ្នកចាំទី Julio Cesar តែ​មិន​អាច​ផុត​ជើង​របស់​ខ្សែ​ការពារ Luiz ដែល​ព្យាយាម​រត់​ទៅ Slide ពេល​នោះ​ទេ។

៣) Jerome Boateng ទល់​ជម្រើស​ជាតិ​អាល្លឺម៉ង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹត្តិការណ៍ Euro ឆ្នាំ ២០១៦ គ្រា​ប៉ះ​គ្នា​រវាង​អាល្លឺម៉ង់ និង​អ៊ុយក្រែន ក៏​បាន​កើត​មាន​នូវ​ Clearance Goal ដ៏​អស្ចារ្យ​មួយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ដែល​កីឡាករ​របស់​អ៊ុយក្រែន​លើក​បាល់​ក្នុង​ប្រអប់ ​ទៅ​ជ្រុង​ខាង​ស្តាំ Yevhen Konoplyanka ក៏​បាន​រត់​មក​កាប់​បាល់​ពាក់​កណ្តាល Volley យ៉ាង​ស្អាត ប៊ិះ​តែ​នឹង​ចូល​ទី​ទៅ​ហើយ តែ​ត្រូវ​បាន​ Boateng រត់​មក​រារាំង ធ្វើ​ឲ្យ​បាល់​លោត​ប៊ិះ​ក្លាយ​ទៅ​ជា​បាល់ Own Goal តែ​គេ​បាន​ព្យាយាម​ផ្តាច់​វា​ចេញ​ទៅ​វិញ ដល់​ថ្នាក់​ខ្លួន​ឯង​ដួល​អុក​គូទ​ទៅ​នឹង​សំណាញ់​ទី​ខាង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Marcelo ទល់​ Bayern Munich

ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ដ៏​អស្ចារ្យ​មួយ​រូប​ក្នុង​លោក ជា​ពិសេស​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​គ្រា​ដែល Real Madrid ឈ្នះ​ពាន​រង្វាន់ Champions League បណ្តាក់​គ្នា។ កាល​នោះ​កីឡាករ​ប្រេស៊ីល​ធ្លាប់​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ នៅ​ជំនួប​ទល់ Bayern Munich ដោយ​នៅ​ពេល​ដែល David Alba កាត់​បាល់​មក​ឲ្យ Arjen Robben បញ្ចប់​ទី ហើយ​កីឡាករ​ហូឡង់​លួច​ស៊ី​បាល់​លើ​អស់​ចង្កេះ Keylor Navas តែ​មាន​ឯ​ណា​នៅ​សល់ Marcelo ដែល​គេ​រត់​មក​តែត​បាល់ Clear ចេញ​បាន​យ៉ាង​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Neven Subotic ទល់ Bayern Munich

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ឆ្នាំ ២០១៣ រវាង Bayern Munich និង Borussia Dortmund ដោយ​ពេល​នោះ​ខ្សែ​ប្រយុទ្ធ​របស់ Bayernn គឺ Muller បាន​កាត់​បាល់​ផុត​ដៃ​អ្នកចាំទី​របស់ Dortmund តម្រង់​មក​ទី ត្រៀម​នឹង​បញ្ចប់​ដោយ Arjen Robben តែ​ត្រូវ​បាន​រាំងស្ទះ​ដោយ​ខ្សែ​ការពារ Neven Subotic ដែល​គេ​រត់​មក Slide ពី​ក្រោយ​ ទាញ​បាល់​ចេញ​បាន​យ៉ាង​ល្អ។ យ៉ាង​ណា​ការ​ប្រកួត Bayern នៅ​តែ​ក្លាយ​ជា​ក្រុម​ជើង​ឯក ដោយ​ឈ្នះ ២-១៕​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT