អស្ចារ្យ​ណាស់ Real Madrid ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ​៣​ឆ្នាំ​ជាប់គ្នា

ក្រុម Real Madrid ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ធំ​នៅ​អឺរ៉ុប UEFA Champions League ​ហើយ ​ក្រោយ​ពី​ទម្លាក់​ Bayern Munich ​ក្នុង​លទ្ធផល ៤-៣ គិត​ទាំង​ពីរ​ជើង។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ Real Madrid ​បាន​យក​ឈ្នះ​លើ Bayern ​ក្នុង​លទ្ធផល ១-២ ​ស្រប​ពេល​ជើង​ទី​ពីរ​កាល​ពី​យប់មិញ​នេះ ពួកគេ​អាច​រក្សា​លទ្ធផល​ស្មើ​គ្នា ២-២ ​ទៀត ​ទើប​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។ ​នេះ​ជា​កំណត់ត្រា​ថ្មី​មួយ​ហើយ​សម្រាប់​ក្រុម​របស់​លោក Zidane ​ដោយ​ពួកគេ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​បាន​៣​ឆ្នាំ​ជាប់​គ្នា​តែ​ម្ដង។ ​ដោយ​២​ឆ្នាំ​កន្លង​ទៅ ​ឡើង​ដល់​វគ្គ​នេះ​សុទ្ធ​តែ​បាន​លើក​ពាន ​ខណៈ​ដែល​ឆ្នាំ​នេះ​វិញ ត្រូវ​ចាំ​អ៊ុត​មើល​សិន ​ថា​ត្រូវ​ប៉ះ​ក្រុម​ណា Liverpool ​ឬ Roma ។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង Kiev ​ប្រទេស​អ៊ុយក្រែន ​នៅ​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT