គ្រាប់​ពូជ​ថ្មី Leo Messo ​របស់​ក្លឹប Arsenal តើ​ជា​នរណា? គេ​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង Lionel Messi?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនាគត​របស់ Lionel Messi ​មិន​ទាន់​សម្រេច​ចេញ​នោះ​ទេ ថា​ត្រូវ​បន្ត​ឈរ​ជើង​ឲ្យ​ក្លឹប Barcelona ឬ​ផ្ទេរ​ចេញ​ទៅ​ក្លឹប​ថ្មី​ណា​មួយ។ ប៉ុន្តែ​​អនាគត Leo Messo ក្មេង​ប្រុស​តូច​អាយុ ១០ ឆ្នាំ នៅ​រដូវ​កាល ២០២១/២២ គឺ​បាន​សម្រេច​រួចរាល់​ហើយ ដោយ​គេ​បាន​ផ្ទេរ​មក​ថ្នាល​យុវជន​របស់ Arsenal។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មាន​ធំៗ​ជា​ច្រើន​នៅ​អឺរ៉ុប​មាន​ដូច​ជា ESPN, Goal និង Marca បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​រឿងរ៉ាវ​ Leo Messo ហើយ​ក៏​នាំ​ឲ្យ​អ្នក​គាំទ្រ​ផ្ទុះ​ការ​ចាប់​អារម្មណ៍ ដោយ​ចង់​ដឹង​កាន់​តែ​ស៊ីជម្រៅ​អំពី​ប្រវត្តិ​ក្មេង​តូច​ម្នាក់​នេះ និង​មូលហេតុ​ដែល​គេ​មាន​ឈ្មោះ​ស្រដៀង​តារា​ឆ្នើម​ប្រចាំ​ក្លឹប Barcelona។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Messo ជា​ក្មេង​ប្រុស​ជនជាតិ​កេនយ៉ា ដែល​បច្ចុប្បន្ន​គេ​រស់នៅ​ជាមួយ​គ្រួសារ​នៅ​ឯ​ទីក្រុង​ឡុង ចក្រភព​អង់គ្លេស។ គេ​មាន​ឪពុក​ឈ្មោះ Benson Messo ជា​អតីត​កីឡាករ​បាល់​ឱប​ពោរពេញ​ដោយ​ទេពកោសល្យ​មួយ​រូប​នៅ​ឯ​ប្រទេស​កេនយ៉ា។ បើ​សួរ​ថា ហេតុអ្វី​បាន​ជា​ឪពុក​ដាក់​ឈ្មោះ​កូន​ប្រុស​ខ្លួន​ថា Leo Messo?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណួរ​នេះ​ក៏​គ្មាន​ចម្លើយ​ចេញ​ពី​សាមី​ខ្លួន​ផ្ទាល់​នោះ​ដែរ តែ​តាម​ការ​ជឿជាក់ ​ក៏​ប្រហែល​ដោយសារ​លោក Benson ជា​អ្នក​គាំទ្រ​របស់ Messi មួយ​រូប ហើយ​សង្ឃឹម​អាច​ឃើញ​កូន​ប្រុស​ខ្លួន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដូច​ជា Messi និង​គួប​ផ្សំ​ឈ្មោះ​ដើម​របស់​ខ្លួន Messo ស្រាប់​ផង អ៊ីចឹង​ក៏​ថែម Leo ពី​មុខ ដើម្បីតោងកាលីបតារាឆ្នើមអាហ្សង់ទីន​តែ​ម្ដង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពន្លឺ​នៃ​ក្តី​ស្រមៃ​ក៏​បាន​លេចចេញ​ជា​បណ្តើរៗ​នៅ​ពេល​នេះ បន្ទាប់​ពី Leo Messo បាន​មាន​ឱកាស​មក​ចូលរួម​នៅ​ថ្នាល​យុវជន​របស់ Arsenal ក្រោយ​ពី​ចាយ​ពេល​ហ្វឹកហាត់​នៅ​ឯ​ទ្រនំ​ថ្នាល West Ham United កាល​ពី​ពេល​មុន។ បើ​រាប់​ទាំង​ឈុត​តូច​ឈុត​ធំ ការ​នាំ​យក Messo ជា​ការ​ចុះ​ហត្ថលេខា​ដំបូង​បង្អស់​ហើយ​របស់​ Arsenal នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្ដៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារា​អាយុ​ ១០ ឆ្នាំ គេ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ដោយ​បាន​ថត​រូប​កាន់​អាវ​លេខ ៩ មាន​ឈ្មោះ Messo ជាមួយ​នឹង​គ្រូ​បង្វឹក​ថ្នាល​យុវជន​នៅ​ក្លឹប Arsenal លោក Per Mertesacker។ ជាង​នេះ​លោក​ក៏​បាន​ផ្តល់​នូវ​កាដូ​ពិសេស ដែល​ជា FIFA Card មាន​ឈ្មោះ​របស់ Messo ថែម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​ Messo មិន​ទាន់​ឈាន​ដល់​ឱកាស​បង្កើត​ផ្លែផ្កា​ជោគជ័យ​ជា​ដុំកំភួន​ណា​មួយ​ក្ដី តែ​នេះ​គឺ​ជា​ក្តី​សង្ឃឹម​សម្រាប់​យុវជន​កេនយ៉ា​ឯ​ទៀត ថា​ឱកាស​នៃ​ការ​ប្រលូក​មក​ចូលរួម​ជាមួយ​ក្លឹប​លំដាប់​អន្តរជាតិ​គឺ​នៅ​តែ​មាន ហើយ​ពួក​គេ​មិន​ត្រូវ​បោះបង់​ក្តី​សង្ឃឹម​នោះ​ឡើយ ប្រសិន​ជា​មាន​ឆន្ទៈ​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ពិត​ប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កេនយ៉ា​ដែល​ជា​ប្រទេស​តូច​មួយ​នៅ​តំបន់​អាហ្វ្រិក​ខាង​កើត ​នៅ​ចំណាត់ថ្នាក់ FIFA Ranking ពួក​គេ​ឈរ​នៅ​លេខ​រៀង​ទី ១០២ ដែល​ធ្លាប់​ហក់​ឡើង​ខ្ពស់​បង្អស់​នៅ​ឆ្នាំ ២០០៨ កាល​នោះ​ឡើង​មក​ដល់​លេខ​រៀង​ទី ៦៨ ហើយ​ធ្លាក់​ចុះ​ខ្លាំង​បង្អស់​នៅ​ឆ្នាំ ២០០៦ មក​ដល់​លេខ​រៀង​ទី ១២៧។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ជា​មាន​កីឡាករ​ល្បីៗ​ណា​មួយ​ដែល​កើត​ចេញ​ពី​ប្រទេស​កេនយ៉ា​នោះ​ទេ ដោយ​លេចធ្លោ​បំផុត​មាន​តែ​ខ្សែ​បម្រើ Victor Wanyama ដែល​គេ​ធ្លាប់​ជា​អតីត​កីឡាករ​នៅ​ក្លឹប Spurs និង Southampton ហើយ​សព្វថ្ងៃ​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លឹប​នៅ​អាមេរិក Montreal Impact។ មួយ​ផ្សេង​ទៀត​ដូច​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប Dennis Oliech ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​នៅ​បារាំង FC Nantes ក៏​ដូច​ជា​ធ្លាប់​ឈរ​ជើង​នៅ​ព្រឹត្តិការណ៍ UEFA Champions League បាន ៥ ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​កុំ​ទាន់​មើល​ស្រាល សម្រាប់​ពន្លក​ថ្មី Messo ថា​មិន​ត្រូវ​ទៅ​ថ្ងៃ​មុខ គេ​អាច​ក្លាយ​ជា​កីឡាករ​លំដាប់​កំពូល​មួយ​របស់ Arsenal និង​ជា​គ្រាប់​ពេជ្រ​តំណាង​ឲ្យ​ជម្រើស​ជាតិ​កេនយ៉ា ឬ​មាន​ឱកាស​ជាប់​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ផ្ទាល់​ក៏​ថា​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា កីឡាករ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​របស់ Arsenal ហើយ​ទទួល​បាន​ជោគជ័យ និង​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​បាល់ទាត់ រួម​មាន​ដូច​ជា Wojciech Szczesny, Emiliano Martinez, Cesc Fabregas, Serge Gnabry, Eddie Nketiah, Bukayo Saka, Ashley Cole និង Hector Bellerin ជា​ដើម។ ចុះ​អ្នក​បន្ទាប់ តើ​អាច​ក្លាយ​ជា​រលក​ថ្មី Leo Messo នេះ​ដែរ​ឬ​ទេ?​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT