នេះ​ជា​មូលហេតុ​ដែល Ronaldo ស្អប់​ជនជាតិ​អ៊ីស្រាអែល ហើយ​ធ្លាប់​បង្ហាញ​ចំៗ​ច្រើន​លើក​លើ​ទីលាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជឿជាក់​ថា​មាន​ប្រិយមិត្ត​អ្នក​គាំទ្រ​ជា​ច្រើន ​ប្រាកដ​ជា​កើត​មាន​ចម្ងល់​ក្រោយ​ឃើញ​ច្រើន​លើក​មក​ហើយ ដែល​តារា​ឆ្នើម Cristiano Ronaldo ហាក់​បង្ហាញ​កាយវិការ​ខឹង​សម្បា និង​មិន​គោរព​ទៅ​លើ​ជនជាតិ​អ៊ីស្រាអែល ​មិន​ថា​តែ​សំណាក់​កីឡាករ អ្នក​សារព័ត៌មាន ក៏​ដូច​ជា​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​ក្នុង​ការ​ប្រកួត​នីមួយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​តាម​ពិត​ទៅ​នៅ​ពី​ក្រោយ​នោះ គឺ​មាន​ហេតុផល​គួរ​ឲ្យ​គោរព ដែល​នាំ​ឲ្យ Ronaldo ទម្លាប់​មាន​កាយវិការ​មិន​ល្អ​ទៅ​លើ​ជនជាតិ​អ៊ីស្រាអែល។ នោះ​គឺ​ពាក់ព័ន្ធ​នឹង​ភាព​ចម្រូងចម្រាស​រវាង​ប្រទេស​អ៊ីស្រាអែល-ប៉ាឡេស្ទីន ដែល​ត្រូវ​បាន​គេ​រាប់​ចូល​ជា​ទំនាស់​មាន​អាយុកាល​ចំណាស់​ជាង​គេ​បង្អស់​មួយ​ក្នុង​លោក។

​ប្រជាជន​ស្លូតត្រង់​របស់​ប្រទេស​ប៉ាឡេស្ទីន និងអ៊ីស្រាអែល​រាប់​ពាន់​រាប់​មុឺន​នាក់​ ជា​ពិសេស​គឺ​ក្មេង​តូចៗ បាន​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ទំនាស់​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ១៩៤៨ មក​ទល់​ពេល​បច្ចុប្បន្ន។ តែយ៉ាងណា Ronaldo ​ដែលមានឈ្មោះ​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​លោក ហាក់បាន​បង្ហាញ​កាយវិការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ជនជាតិ​អ៊ីស្រាអែល និង​ឈរ​លើ​គោលជំហរ​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន។

នៅ​ឆ្នាំ ២០១២ លេចលឺ​ថា Ronaldo បាន​បរិច្ចាគ​ប្រាក់ ១,៨ លាន​ដុល្លារ​ទៅ​ជួយ​ក្មេងៗ​ប៉ាឡេស្ទីន​នៅ​តំបន់​ Gaza ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្សែ​ប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ ក៏​ធ្លាប់​បាន​ផ្ញើ​សារ​វីដេអូ​ខ្លី ដោយ​និយាយ​លើក​ទឹក​ចិត្ត​និង​គាំទ្រ​ដល់​ប្រជាជន​ប៉ាឡេស្ទីន​បែប​នេះ​ថា៖ “សួស្ដី វីដេអូ​នេះ​សម្រាប់​ក្មេងៗ​នៅ​ស៊ីរី ដោយ​យើង​ដឹង​ថា​អ្នក​រាល់​គ្នា​បាន​ឆ្លង​កាត់​ការ​ឈឺចាប់​ជា​ច្រើន ដោយ​ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​មួយ​រូប តែ​អ្នក​គឺ​ជា​វីរបុរស​ពិត សូម​អ្នក​កុំ​អស់​សង្ឃឹម ពួក​យើង​នឹង​តែងតែ​នៅ​ជាមួយ​អ្នក បារម្ភ​ពី​អ្នក រួម​ទាំង​ខ្ញុំ​ជា​ពិសេស​ផង​ដែរ”។

មួយ​ផ្សេង​ទៀត​ត្រលប់​ទៅ​ឆ្នាំ ២០១៦ កំឡុង​ការ​ចាយ​ពេល​នៅ​ក្លឹប Real Madrid តារា​ឆ្នើម Cristiano ក៏​ធ្លាប់​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ប្រុស​ប៉ាឡេស្ទីន​មួយ​រូប ដែល​នៅ​រស់រាន​មាន​ជីវិត ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ពី​សំណាក់​ក្រុម​ជ្រុល​និយម​ជ្វីហ្វ។ ក្មេង​ប្រុស​អាយុ ៥ ឆ្នាំ​ម្នាក់​នោះ ត្រូវ​បាន​ក្លឹប Real Madrid ​ផ្តល់​ភាព​កក់ក្ដៅ​ជា​ខ្លាំង ​មិន​ថា​តែ​ពី​សំណាក់​កីឡាករ Ronaldo និង​កីឡាករ​ឯ​ទៀត​ក្នុង​ក្លឹប ទន្ទឹម​ដែល​គេ​ជា​ក្មេង​ប្រុស​គួរ​ឲ្យ​អាណិត ព្រោះ​ឪពុកម្ដាយ​និង​បងប្អូន​បង្កើត​របស់​គេ​បាន​បាត់បង់​ជីវិត​ដោយសារ​សង្គ្រាម​នោះ​អស់​ទៅ​ហើយ។​​

​ដោយឡែក​ត​ទៅ​នេះ​យើង​​បង្ហាញ ៣ លើក​ធំៗ ដែល CR7 ធ្លាប់​បង្ហាញ​នូវ​កាយវិការ​មិន​ពេញចិត្ត​ទៅ​លើ​ជនជាតិ​អ៊ីស្រាអែល ក្នុង​វិស័យ​កីឡា​បាល់ទាត់៖

៣) Ronaldo បដិសេធ​មិន​ចាប់​ដៃ​ជាមួយ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​អ៊ីស្រាអែល

ក្នុង​ទីក្រុង Jeddah ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ឆ្នាំ ២០១៨ សេះ​បង្កង់ Juventus បាន​យក​ឈ្នះ​ទៅ​លើ AC Milan នៅ​ពាន​រង្វាន់ Supercoppa Italiana។ នៅ​ពេល​ដែល​ប្រគល់​ពាន​រង្វាន់ Ronaldo ពុំ​បាន​បង្ហាញ​ការ​សាទរ​ឬ​ទឹកមុខ​រីករាយ​ជាមួយ​គណៈ​គ្រប់គ្រង​ជនជាតិ​អ៊ីស្រាអែល​នៅ​ទី​នោះ​ទេ ដ្បិត​បើ​បុរស​ម្នាក់​នោះ​ហុច​ដៃ​ចង់​ចាប់ដៃ ក៏ Ronaldo បាន​បដិសេធ​ហើយ​ដើរ​បង្ហួស។

២) Ronaldo ​បដិសេធ​មិន​ដោះដូរ​អាវ​ជាមួយ​កីឡាករ​អ៊ីស្រាអែល

https://youtu.be/l2EQ26Aw1W4

កំឡុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ នៅ​ការ​ប្រកួត​រវាង​ព័រទុយហ្គាល់-អ៊ីស្រាអែល ក្រោយ​ចប់​ការ​ប្រកួត កីឡាករ​នៃ​សំណាក់​ក្រុម​ទាំង​ពីរ​ក៏​បាន​ដោះដូរ​អាវ​គ្នា​ទៅ​មក តែ Ronaldo បាន​បដិសេធ​ពុំ​ព្រម​ប្រគល់​អាវ​របស់​ខ្លួន​ទៅ​ឲ្យ​កីឡាករ​របស់​អ៊ីស្រាអែល​នោះ​ឡើយ។ សូម្បី​តែ​ជាមួយ​អាជ្ញាកណ្ដាល​ជនជាតិ​អ៊ីស្រាអែល​ក៏​លោក​បដិសេធ​មិន​ចាប់​ដៃ​នោះ​ដែរ។ សារ​នេះ​គេ​កាន់​តែ​យល់​ច្បាស់​ថា Ronaldo ពិត​ជា​បាន​គាំទ្រ​ចលនា​តស៊ូ​របស់​ប៉ាឡេស្ទីន​ពិត​មែន។

១) កាយវិការ​ខឹង​សម្បា​កាល​ពី​ឆ្នាំ ២០១៣

នៅ​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម World Cup ២០១៤ កាល​នោះ​ព័រទុយហ្គាល់ ត្រូវ​ប៉ះ​គ្នា​ជាមួយ​អ៊ីស្រាអែល។ ក្នុង​ការ​ប្រកួត​គេ​ឃើញ Ronaldo ដូច​ជា​លេង​កាច​ជាង​ប្រកួត​សព្វ​មួយ​ដង តែ​លោក​ក៏​កាន់​តែ​ខឹង​សម្បា ​ជួន​ពេល​ដែល​កីឡាករ​អ៊ីស្រាអែល​ព្យាយាម​តាម​ធ្វើទុក្ខបុកម្នេញ​មក​លើ​លោក​ឲ្យ​ដួល​ច្រើន​លើក​ច្រើន​សា ហើយ​គេ​ក៏​ឃើញ Ronaldo ទៅ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដាក់​អ្នកចាត់ការ​ជម្រើស​ជាតិ​អ៊ីស្រាអែល​ផ្ទាល់​ផង​ដែរ។

សរុប​ហេតុផល​ទាំង​អស់​នេះ​ហើយ ដែល​គេ​ជឿ​ថា Cristiano Ronaldo ពិត​ជា​មាន​ចិត្ត​គាំទ្រ​ទៅ​ដល់​ប្រជាជន​ប៉ាឡេស្ទីន ហើយ​មិន​ពេញ​ចិត្ត​នោះ​ទេ​ទៅ​លើ​ទង្វើ​ញាំញី​របស់​អ៊ីស្រាអែល៕​

បញ្ជាក់៖ អត្ថបទនេះ មិនមានន័យថាយើងលំអៀងទៅកាន់ជាតិសាសន៍ណាមួយនោះទេ តែត្រឹមប្រើប្រាស់អំណះអំណាងពីភាពជាក់ស្តែងនៃរូបភាព និងឯកសារយោងមួយចំនួនមកចុះផ្សាយចែករំលែកតែប៉ុណ្ណោះ!

  • នេះ​ជា​មូលហេតុ​ដែល Ronaldo ស្អប់​ជនជាតិ​អ៊ីស្រាអែល ហើយ​ធ្លាប់​បង្ហាញ​ចំៗ​ច្រើន​លើក​លើ​ទីលាន