ក្រុម FC Barcelona បានឱ្យខ្សែប្រយុទ្ធ Lionel Messi សម្រាកលំហែរទៅហើយ មិនចាំបាច់មកប្រកួតទល់ក្រុម Eibar ដែលជាប្រកួតបិទរដូវកាលនេះនោះទេ។
ការសម្រេចចិត្តបែបនេះ គឺហាក់បីដូចជាក្លឹបមិនទាន់សម្រេចច្បាស់នៅឡើយទេចំពោះអនាគតរបស់ Messi ត្បិតអីកុងត្រារបស់គេបានអស់ត្រឹមរដូវកាលនេះទៅហើយ ខណៈដែលការបន្ដថ្មីឬអត់នោះក៏មិនទាន់ដឹងទៀត។ នេះមានន័យថា Messi បានទៅសម្រាក ទាំងដែលមិនដឹងច្បាស់ពីអនាគតរបស់ខ្លួនឡើយ។
មួយវិញទៀតមិនត្រឹមតែ Messi ទេដែលមិនច្បាស់ពីអនាគតនោះ ដោយឡែកសូម្បីតែលោក Ronald Koeman អ្នកចាត់ការក្រុមវិញ ក៏អះអាងថាលោកមិនដឹងថារដូវកាលក្រោយអាចបន្ដដឹកនាំ Barcelona ទៀត ឬយ៉ាងណាដែរ។ លោក Laporta ប្រធានក្លឹប FC Barcelona នៅមិនទាន់មានការប្រកាសអ្វីនៅឡើយទេចំពោះរឿងនេះ៕ប្រភព Marca