ខ្សែប្រយុទ្ធ Sergio Aguero បានយល់ព្រមចុះកុងត្រាលេងឱ្យក្រុម FC Barcelona ទៅហើយ ជាមួយកុងត្រារហូតដល់២ឆ្នាំឯណោះ។
កីឡាករវ័យ៣២ឆ្នាំខាងលើនេះ នឹងអស់កុងត្រាជាមួយក្រុម Manchester City ក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទល់ក្រុម Chelsea នៅចុងខែនេះ។ ដោយឡែក កីឡាករជម្រើសជាតិអាហ្សង់ទីននេះ ក៏បានរកក្លឹបថ្មីលេងឃើញទៅហើយ ពោលគឺចូលជាមួយក្រុម FC Barcelona ។ ប្រភពនៅអង់គ្លេស បានបញ្ជាក់ទៀតថារូបគេនឹងមានកុងត្រារយៈពេល២ឆ្នាំនៅទឹកដីកាតាឡាន់នេះ។
ទៅលេងនៅ La Liga នេះ Aguero ទំនងជាទទួលបានតម្លៃខ្លួនទាបជាងនៅក្រុម Man City នោះទេ។ នៅទឹកដីអង់គ្លេស រូបគេទទួលបាន១២លានផោនក្នុង១ឆ្នាំ ខណៈដែលកុងត្រា២ឆ្នាំនៅក្រុមអ្នកមានបុណ្យនោះត្រូវបានគេដឹងថាទទួលបានត្រឹមតែ៥លានអឺរ៉ូប៉ុណ្ណោះ។ តែក្នុងលក្ខខណ្ឌ ប្រសិនបើអាចជួយ Barcelona ឈ្នះពាន UEFA Champions League បាន នឹងទទួលបាន Bonus បន្ថែមដែរ៕ប្រភព Dailymail