លោក Jose Mourinho បានរួចផុតពីការជាប់គុកនៅអេស្ប៉ាញហើយ ក្រោយពីលោកព្រមបង់ពន្ធ១,៨លានផោនឱ្យទៅខាងរដ្ឋអេស្ប៉ាញ ដើម្បីបញ្ចប់រឿងក្ដីគេចពន្ធរបស់ខ្លួន។
អ្នកចាត់ការក្រុមបិសាចក្រហម Manchester United ខាងលើនេះ ជាប់រឿងក្ដីលក់រូបថត ៣លានផោន កាលគ្រាដែលលោកនៅដឹកនាំក្រុម Real Madrid ។
ដោយរឿងក្ដីនោះ គឺត្រូវបានរដ្ឋអេស្ប៉ាញកាត់ក្ដីជាច្រើនលើកមកហើយ ទើបសម្រេចជាផ្លូវការម្សិលមិញនេះ។ ដោយក្នុងនោះ លោក Jose ត្រូវបង់១,៨លានផោន ដើម្បីបញ្ចប់ក្ដី ហើយរួចផុតពីការជាប់គុក។
សូមបញ្ជាក់ថាទាំងកីឡាករនិងអ្នកចាត់ការតែងតែមានបញ្ហារឿងពន្ធជានិច្ចនៅអេស្ប៉ាញ ដោយសារតែប្រទេសនេះមានច្បាប់តឹងតែងខ្លាំងសម្រាប់បុគ្គលម្នាក់ៗ ត្រូវតែបង់ពន្ធជូនរដ្ឋទាំងអស់។ តួយ៉ាងទាំង Lionel Messi និង Cristiano Ronaldo ជាដើម សុទ្ធតែជាប់រឿងក្ដីលក់រូបថត និងពន្ធនេះផងដែរ៕ប្រភព៖ DailyMail