ដាវ នីម រំពឹងឈ្នះសូលទីឡូក្នុង​ជំនួបស្អែក​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ ដាវ នីម រំពឹងថា ក្រុមរបស់គេនឹងអាចយកបាន៣ពិន្ទុពេញពីសូលទីឡូអង្គរក្នុងការប្រកួត Metfone Cambodian League 2021 នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា។ យ៉ាងណា គេក៏មិនគិតថា ជាការប្រកួតងាយស្រួលពេកដែរ ព្រោះសង្កេតឃើញគូប្រជែងមួយនេះមានភាពប្រុងប្រយ័ត្នខ្លាំងក្នុងការប្រកួតកន្លងមក ទោះបានទទួលត្រឹមបរាជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាកររត់លឿនប្រចាំក្រុមមានមូលដ្ឋាននៅខេត្តតាកែវសង្កត់ធ្ងន់ថា សមាជិកគ្រប់រូបបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតសាជាថ្មី បន្ទាប់ពីសម្រាកជាងមួយខែ និងបានប្ដេជ្ញាចិត្តខ្ពស់ដើម្បីយកជ័យជម្នះត្រលប់ទៅផ្ទះវិញនៅសប្ដាហ៍នេះ។ដាវ នីម រៀបរាប់ “៖ យើងមានសង្ឃឹមថា អាចទទួលបានជ័យជម្នះលើសូលទីឡូអង្គរ ព្រោះយើងបានត្រៀមខ្លួនយ៉ាងល្អ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ យើងរំពឹងថា នឹងអាចយកបាន៣ពិន្ទុ។ ប៉ុន្តែយ៉ាងណា យើងក៏អត់ប្រហែសដែរ ព្រោះឃើញថា សូលទីឡូ ទោះបីពួកគេចាញ់ប្រកួតមុនៗ ប៉ុន្តែពួកគេលេងដោយប្រុងប្រយ័ត្ន។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែប្រយុទ្ធដែលបានជាប់ជម្រើសជាតិកម្ពុជាកាលឆ្នាំ២០១៩បន្ថែមថា សមាជិកគ្រប់រូបបានហ្វឹកហាត់ខ្លាំងអំឡុងការសម្រាកកន្លងមក ជាពិសេសពាក់ព័ន្ធនឹងកម្លាំង ព្រោះក្រុមការងារគ្រូបង្វឹកបានដាក់លំហាត់ និងតាមដានយ៉ាងជាប់លាប់។គិរីវង់សុខសែនជ័យប្រកួតបាន៤លើកហើយក្នុងរដូវកាលនេះ ដោយឈ្នះ២ និងចាញ់២ ឈរនៅលេខ៦ ខណៈសូលទីឡូអង្គរ ចាញ់ទាំង៣ប្រកួតដំបូង ស្ថិតនៅបាតតារាង។ ក្នុងការជួបគ្នា២លើករដូវកាល២០២០ គិរីវង់ឈ្នះទាំង២ជើងតែម្ដង។ ចំណែកការប្រកួតលើកដំបូងនៅរដូវកាលនេះនឹងធ្វើឡើងនៅកីឡដ្ឋាន SRU ខេត្តសៀមរាប៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT