៥ប្រកួតបំពេញសប្តាហ៍ទី៣ លីគកំពូលកម្ពុជា ចុងសប្តាហ៍នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការជាតិប្រកួតបាល់ទាត់កម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញការប្រកួត ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ សម្រាប់៥ប្រកួតបំពេញសប្តាហ៍ទី៣ ដែលបានលើកពេល កាលពីពេលកន្លងទៅ ដោយសារវិបត្តិជំងឺកូវីដ-១៩ នឹងដំណើរនាចុងសប្តាហ៍នេះ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់៥ប្រកួតនេះរួមមាន៖ ៣ប្រកួតនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គឺជាការជួបគ្នារវាងក្រុម​វិសាខា និងព្រះខ័នរាជស្វាយរៀង, សូលទីឡូអង្គរប៉ះជាមួយគីរីវង់សុខសែនជ័យ ខណៈភ្នំពេញក្រោយជួប​ជាមួយ​ក្រុមចំណូលថ្មី ខេត្តព្រៃវែង។ រីឯ២ប្រកួតនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ គឺជាការប៉ះគ្នារវាងក្រុម នគរ​បាល​ជាតិប្រជែងជាមួយក្រុមណាហ្គាវើលដ៍ ខណៈក្រុមដែលកំពុងឈរលើកំពូលតារាងបណ្តោះអាសន្ន អង្គរថាយហ្គឺនឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ ក្រុមការពារម្ចាស់ដំណែងជើងឯក រដូវ កាល ២០២០ បឹងកេត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ការប្រកួតលីគកំពូលកម្ពុជាបានដំណើរការបាន៥សប្តាហ៍ ដោយ៤ក្រុមកំពុងឈរលើ​កំពូល​តារាងបណ្តោះអាសន្នជាបន្តបន្ទាប់រួមមាន អង្គរថាយហ្គឺរ លេងបាន៤ប្រកួត ឈ្នះ៣ប្រកួត ស្មើ១ប្រកួត មាន១០ពិន្ទុ, ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ, ភ្នំពេញ​ក្រោន ឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួតដែរ មាន៩ពិន្ទុ ខណៈក្រុមកងយោធពលខេមរភូមិន្ទ ឆ្លងកាត់៥​ប្រកួត​ ឈ្នះ២ ស្មើ២ និងចាញ់១ មាន៨ពិន្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក២ក្រុមកំពុងនៅលំដាប់បាតតារាង គឺក្រុមការពារ​ដំណែងជើងឯក រដូវកាលចាស់ ២០២០ បឹងកេត ឆ្លងកាត់២ប្រកួត និងក្រុមសូលទីឡូអង្គរ ឆ្លងកាត់៣​ប្រកួត សុទ្ធសឹងតែចាញ់ទាំងអស់ដូចៗគ្នា មិនទាន់មានពិន្ទុរាប់នៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ មាន១៣​ក្រុមចូលរួមប្រកួតប្រជែងម្ចាស់ដំណែងជើងឯក ដូចរដូវកាល ២០២០ ដែរ ដែលមានក្រុមចូលរួម​ចំនួន​១៣ក្រុមដូចគ្នា ដោយរដូវកាលថ្មី ២០២១នេះ គឺក្រុមយុវជនបាទីធ្លាក់ចេញពីលីគកំពូល ជំនួសដោយ​ក្រុម ចំណូលថ្មី ដែលជាក្រុមជើងឯកលីគលំដាប់ទី២ ឡើងមកលីគកំពូលវិញ គឺខេត្តព្រៃវែង ស្របពេល​ដែល ក្រុមផ្សេងៗទៀតចំនួន១២ក្រុមនៅរក្សាខ្លួនក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា​ ដដែល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT