លោក ភា សុភ័ក្ត្រា បង្ហាញទស្សនៈក្នុងតួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបានការតែងតាំងជាគ្រូជំនួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ភា សុភ័ក្ត្រា បានបង្ហាញទស្សនៈជុំវិញតួនាទីថ្មីរបស់ខ្លួនជាមួយនឹងក្តីរីករាយជាខ្លាំង ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្តល់សេចក្តីទុកចិត្ត ក្នុងតំណែងជាគ្រូជំនួយជាថ្មីម្តងទៀត សម្រាប់បេសកកម្មថ្មីៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេសគឺរួមចំណែកដឹកនាំក្រុមកម្ពុជាចូលរួមប្រកួតជម្រុះជុំទី២ ក្នុងពូលC ៣ប្រកួតចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ភា សុភ័ក្ត្រា បានចាត់ទុកថា នេះជាឱកាសថ្មី ក្នុងតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយការចូលរួមដឹកនាំនៃក្រុមជម្រើសជាតិកម្ពុជា គឺជាភារកិច្ចដ៏ធំបំផុត សម្រាប់ដំណើរឆ្ពោះទៅរកលទ្ធផលដ៏គាប់ប្រសើរណាមួយ។ «ការវិលត្រឡប់មកកាន់តួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិនេះ គឺជារឿងសំខាន់ដែលលោកចាត់ទុកថា នេះគឺជាការស្វែងយល់នូវចំណេះដឹងបន្ថែម ដោយសារក្នុងតួនាទីជាគ្រូជំនួយជាច្រើនឆ្នាំកន្លងទៅនេះ គឺធ្លាប់បានទទួលនូវបទពិសោធន៍យ៉ាងច្រើននៃការដឹកនាំ ផែនការហ្វឹកហាត់ និងការអនុវត្តការងារវិភាគនៃការប្រកួតពីលោក Felix G. Dalmas អតីតគ្របង្គោលជនជាតិអាហ្សង់ទីន ក៏ដូចជាក្រុមការងារ និងលោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជារូបនេះបន្ថែមទៀតថា ងាកមកមើលសមាសភាពថ្មីនៃក្រុមដឹកនាំថ្មីនៃក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធទើបនឹងតែងតាំងគ្រូបង្គោលថ្មីជាជនជាតិជប៉ុន គឺលោក Ryu Hirose និងលោក Keisuke Honda បន្តធ្វើជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជារហូតដល់ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សមាសភាពក្រុមដឹកនាំថ្មីនេះ នឹងធ្វើឲ្យលោកអាចផ្លាស់ប្តូរនូវរបៀបរបបនៃការជ្រើសរើស ការដឹកនាំ និងការគ្រប់គ្រងក្រុមជម្រើសជាតិ រួមទាំងការមកជាមួយនូវគ្រូជំនាញកាយសម្បទា (Performance Coach) ដោយផ្តោតសំខាន់លើការស្តារនីតិសម្បទាកីឡាករ កាយសម្បទាកីឡាករ ការអភិវឌ្ឍកម្លាំង សាច់ដុំ ភាពរហ័សរហួន ភាពបត់បែនជាដើម ដែលទាំងអស់នេះ គឺជារបត់ថ្មីនៃក្រុមជម្រើសជាតិកម្ពុជាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីគ្រូបង្គោលក្លឹបបាល់ទាត់ក្រសួងការពារជាតិ (បច្ចុប្បន្នក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ) រូបនេះ ចាត់ទុកថា ក្រៅពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងក្រុមជម្រើសជាតិឲ្យអស់ពីលទ្ធភាពនោះ គឺលោកក៏នឹងអាចក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗ បទពិសោធន៍បន្ថែមទៀត ដើម្បីរៀបចំជាឯកសារសម្រាប់ចែករំលែកនូវចំណេះដឹងជូនដល់គ្រូៗជំនាន់ក្រោយៗទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះទស្សនៈបន្ថែមរបស់លោក ភា សុភ័ក្ត្រា ក្នុងបទពិសោធន៍ដែលក្រុមកម្ពុជាបានចូលរួមប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ (កាលនោះលោកក៏ជាគ្រូជំនួយដែរ) ហើយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ចំណាត់ថ្នាក់លេខ៤) ជាប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាជាលើកដំបូងនោះ គឺលោកបានមើលឃើញពីការខិតខំយ៉ាងខ្លាំងចំនួន៤ចំណុចសំខាន់ៗ រួមមាន៖ ១-ការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើផ្នែកការប្រកួត ការបណ្តុះណ្តាល និងការអភិវឌ្ឍថ្នាលយុវជននានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-ការប្រឹងប្រែងរបស់ក្លឹបកីឡាបាល់ទាត់នៅកម្ពុជា ក្នុងការផ្តល់ឱកាសឲ្យយុវជនបានបញ្ចេញសមត្ថភាពលើទី លាន ប្រកួតជាច្រើនជាមួយនឹងការអភិវឌ្ឍក្រុមយុវជនរបស់ក្លឹបផ្ទាល់។ ៣-ការខិតខំអភិវឌ្ឍផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗ និងទី៤-គឺពាក់ព័ន្ធនឹងការដឹកនាំរបស់គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសកីឡាករជាដើម ដែលទាំងអស់នេះ គឺជាអ្វីដែលលោកអាចនិយាយបានថា ក្រុមជម្រើសជាតិកម្ពុជា នឹងអាចបន្តការអភិវឌ្ឍកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ស៊ីហ្គេម លើកទី៣១ នាថ្ងៃទី២១វិច្ឆិកា-២ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ៕

ប្រភព៖ CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT