ក្រុមកាំភ្លើងធំ Arsenal បានប្រកាសទិញបានកីឡាករវ័យ១០ឆ្នាំម្នាក់ឈ្មោះថា Leo Messo មានសញ្ជាតិកេនយ៉ា។
យុវជនឆ្នើមខាងលើនេះ កាលពីពេលមុនបានចំណាយពេលហ្វឹកហាត់ជាមួយក្រុម West Ham United ម្ដងមកហើយ ប៉ុន្តែនៅរដូវកាលថ្មីខាងមុខនេះរូបគេនឹងប្ដូរមកហាត់នៅជំរុំរបស់ក្រុម Arsenal វិញម្ដង។ កីឡាករដែលមានឈ្មោះស្រដៀងជាមួយ Lionel Messi ខាងលើនេះ
ត្រូវបានគេរំពឹងថានឹងមានអនាគតល្អជាក់ជាមិនខាន ជាមួយទេពកោសល្យដែលគេមានស្រាប់។Messo ទទួលបានអាវលេខ៩ក្នុងឈុតយុវជនរបស់ Arsenal ។ រូបគេក៏ត្រូវជួបការលំបាកច្រើនដែរ ក៏ព្រោះតែកាយសម្បទារបស់គេតូចពេក។ ក្រុមកាំភ្លើងធំត្រូវបំប៉នគេបន្ថែមទៀតចំពោះបញ្ហាកាយសម្បទាននេះ៕
ប្រភព៖ Marca