ម៉ាឡេស៊ី នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយឆាយនីស តៃប៉ិ សិន មុនហោះហើរមកកម្ពុជា

ក្នុងនាមជាក្រុមស្ថិតនៅក្នុងពូលជាមួយគ្នា មិនត្រឹមតែប្រកួតមិត្តភាពជាមួយកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែ ម៉ាឡេស៊ី នឹងប្រកួតមិត្តភាពអន្តរជាតិ ទល់នឹង ឆាយនីស តៃប៉ិ ដែលធ្លាប់ជួបជាមួយកម្ពុជា នៅថ្ងៃទី ៧ ខែ កញ្ញា មុនពួកគេធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។

សម្រាប់ការត្រៀមខ្លួនមុនចូលរួមពាន Suzuki Cup 2018 ម៉ាឡេស៊ី បានណាត់គូប្រកួតមិត្តភាពជាច្រើន រួមមាន ជាមួយ ឆាយនីស​ តៃប៉ិ, កម្ពុជា, ស្រីលង្ការ, កៀហ្ស៊ីស៊ីស្ថាន និងម៉ាល់ឌីវ ។

បើត្រឡប់ទៅកាលពីឆ្នាំ ២០១៦វិញ កម្ពុជា បានប្រកួតស្មើឆាយនីសតៃប៉ិ នៅក្រៅទឹកដី ២-២ តែយកឈ្នះ ២-០ ក្នុងទឹកដី ដោយកាលនោះប្រកួតក្នុងវគ្គជម្រុះ AFC Asian Cup ដំណាក់កាលទី ២ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT