Klopp ថា​ឈ្នះ Burnley យប់មិញ ដូច​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ

Liverpool ​បាន​យក​ឈ្នះ ៣-០ ទៅ​លើ Burnley ដែល ៣ ពិន្ទុ​ទទួល​បាន​អាច​ស្អំ​ចិត្ត​ឲ្យ​ពួក​គេ​បន្ត​ក្តី​សង្ឃឹម​នៅ​ការ​ឈរ​ចំណាត់ថ្នាក់ Top 4 នា​បញ្ចប់​រដូវ​កាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ លោក Jurgen Klopp ជា​អ្នកចាត់ការ​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និង​និយាយ​ថា​វា​ប្រៀប​បាន​ដូច​ជា​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​មួយ​អ៊ីចឹង។ លទ្ធផល​ជុំ​ទី ៣៨ គឺ​ហង្ស​ទាមទារ​យក​ជ័យជម្នះ​ជា​ចាំ​បាច់ ដើម្បី​ទទួល​បាន​កៅអី Top 4 ឬ​បាន​ត្រឹម​ស្មើ ​ហើយ​ពឹង​ផ្អែក​លើ​លទ្ធផល​របស់ Leicester។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែង​ប្រាប់ Sky Sports បុរស​សញ្ជាតិ​អាល្លឺម៉ង់​និយាយ​ថា៖ “វា​ដូច​ជា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​យើង​បាន​គិត​ថា​ត្រូវ​តែ​ឈ្នះ ហើយ​ពេល​នេះ​យើង​ក៏​ធ្វើ​បាន ពោល​វា​ជា​អ្វី​ដែល​យើង​សក្តិសម​នឹង​ទទួល ព្រោះ​ការ​លេង​របស់​យើង​គឺ​ស្ថិត​នៅ​កម្រិត​កំពូល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា៖ “យើង​ក៏​បាន​ដឹង​មុន​ការ​ប្រកួត​ហើយ​ដែរ ថា​វា​ជា​ប្រកួត​ដ៏​តានតឹង គួបផ្សំ​ការ​ដែល​ពួក​គេ​មាន​មនុស្ស ៣ ៥០០ នាក់​នៅ​ខាង​គេ [សំដៅ​ដល់​អ្នក​គាំទ្រ] ដែល​បរិយាកាស​បែប​នេះ ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​វិស័យ​បាល់ទាត់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT