ការប្រកួតជុំទី ៣៨ នៅក្របខ័ណ្ឌ Premier League គឺកាន់តែជក់ចិត្តខ្លាំងបំផុត ព្រោះមានក្រុម ៣ នឹងត្រូវជម្រុះយក ២ ឆ្ពោះទៅលេង UCL សម្រាប់ក្រុមឈរ Top 4 ហើយក្រុមលេខ ៥ ត្រូវធ្លាក់ទៅលេងនៅ UEL សម្រាប់រដូវកាលក្រោយ។
យ៉ាងណាបើតាមការព្យាករណ៍មុនការប្រកួតឈានចូលមកដល់នៅចុងសប្តាហ៍ តាម The Analyst បានបង្ហាញពីភាគរយ ដែលក្រុមនីមួយៗអាចបញ្ចប់ចំណាត់ថ្នាក់របស់ពួកគេ ហើយយើងសុំលើកបង្ហាញក្រុម ៣ មាន Chelsea, Liverpool និង Leicester ដូចខាងក្រោម៖
Chelsea កំពុងឈរលេខ ៣ មាន ៦៧ ពិន្ទុ ត្រូវប៉ះ Aston Villa សង្ឃឹម ៥៥ ភាគរយនឹងឈរលេខ ៣ និង ៣១ ភាគរយនឹងឈរលេខ ៤ ហើយ ១៤ ភាគរយនឹងឈរលេខ ៥
Liverpool កំពុងឈរលេខ ៤ មាន ៦៦ ពិន្ទុ ត្រូវប៉ះ Crystal Palace សង្ឃឹម ៤០,៣ ភាគរយនឹងឈរលេខ ៣ និង ៤៨,៦ ភាគរយនឹងឈរលេខ ៤ ហើយ ១១,១ ភាគរយនឹងឈរលេខ ៥
Leicester City កំពុងឈរលេខ ៥ មាន ៦៦ ពិន្ទុ ត្រូវប៉ះ Tottenham Hotspur សង្ឃឹម ៤,៧ ភាគរយនឹងឈរលេខ ៣ និង ២០,៤ ភាគរយនឹងឈរលេខ ៤ ហើយ ៧៤,៩ ភាគរយនឹងឈរលេខ ៥៕
ប្រភព៖ The Analyst