ក្លឹបចំនួន ៣ នៅ Premier League នឹងត្រូវកាត់ឈ្មោះចេញ ឲ្យធ្លាក់ទៅលេងនៅលីគលំដាប់ទី ២ របស់អង់គ្លេស ហើយនៅរដូវកាល ២០២០/២១ នេះរួមមាន Fulham, West Brom និង Sheffield United។
ក្នុងចំណោមក្លឹបទាំង ៣ នោះមានក្លឹប ១ បានប្រកាសរួចជាស្រេចហើយថាពួកគេនឹងដកតំណែងអ្នកចាត់ការចេញ ក្រោយចប់រដូវកាល នោះគឺក្លឹប West Brom ដែលមានអ្នកចាត់ការជាលោក Sam Allardyce។ បច្ចុប្បន្នពួកគេឈរនៅលេខ ១៩ ដែលមានត្រឹមតែ ២៦ ពិន្ទុ ក្រោយឈ្នះ ៥ ចាញ់ ស្មើ ១១ និងចាញ់ ២១ ប្រកួត។
នៅសេចក្ដីថ្លែងការណ៍របស់ក្លឹប បញ្ជាក់ដោយលោក Luke Dowling នាយកជាន់ខ្ពស់ផ្នែកចាត់ការទូទៅប្រាប់ឲ្យដឹងថា៖ “Sam, Sammy និង Robbie បានឈានមកដល់ពេលវេលាដ៏លំបាកក្នុងវិស័យបាល់ទាត់ ហើយពួកគាត់ហត់ណាស់ហើយក្នុងការខិតខំប្រឹងប្រែងរក្សាក្លឹបមួយនេះនៅ Premier League តែសោកស្ដាយយើងមិនអាចសម្រេចបាននូវអ្វីដែលពួកយើងចង់បាន នូវអ្វីដែលយើងចង់រក្សាដង្ហើមបន្តនៅ [PL] ទៀតនោះទេ ចុងក្រោយខ្ញុំពិតជាអរគុណដល់ការខិតខំរបស់ Sam និងក្រុមការងារផ្នែកគ្រូបង្វឹករបស់លោក”៕
ប្រភព៖ WBA