ចំណាត់ថ្នាក់ Liverpool រដូវ​កាល​នេះ ឡើង​ចុះ​ដូច​រទេះ​ភ្លើង​ Rollercoaster

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Liverpool បាន​យក​ឈ្នះ ៣-០ ទៅ​លើ Burnley កាល​ពី​យប់​មិញ ដែល​លទ្ធផល​នេះ​នាំ​ឲ្យ​ពួក​គេ​បន្ត​ក្ដោបក្ដាប់​ក្ដី​សង្ឃឹម​អាច​រក្សា​ចំណាត់ថ្នាក់ Top 4 ដើម្បី​មាន​សិទ្ធ​លេង Champions League រដូវ​កាល​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មើល​ពេញ​មួយ​រដូវ​កាល​នេះ​ទៅ ដ្បិត​បើ​សល់​ ១ ជុំ​ទៀត​ក្ដី តែ​យើង​អាច​និយាយ​បាន​ថា Liverpool ២០២០/២១ ឡើង​ចុះ​​ពិន្ទុ​មិន​គួរ​ឲ្យ​ជឿ ដោយ​ប្រៀប​បាន​នឹង​ផ្លូវ​រទេះ​ភ្លើង Rollercoaster អ៊ីចឹង​ដែរ។ ​បច្ចុប្បន្ន​ហង្ស​ឈរ​លេខ ៤ មាន ៦៦ ពិន្ទុ ​ស្មើ​ Leicester ដែល​ឈរ​លេខ ៥ និង​ចាញ់ ១ ពិន្ទុ​ធៀប​នឹង Chelsea ឈរ​លេខ ៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​មើល​ទៅ​កាល​ពី​ថ្ងៃ​ទី ១ ​មករា ឆ្នាំ ២០២១ ពួក​គេ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​តារាង​នៅ Premier League ដែល​មាន​ក្ដី​សង្ឃឹម​អាច​ឈ្នះ​ពាន លុះ​កីឡាករ​របួស​គរ​ជើង​គ្នា​ជា​បន្តបន្ទាប់ ក៏​នាំ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ធ្លាក់​មក​លេខ ៨ វិញ រហូត​ទើប​តែ​មក​ដល់​ថ្ងៃ​ទី ១៩ ​ឧសភា ក្រុម​ហង្ស​ក៏​ឡើង​មក​ដល់​លេខ ៤ តែ​មិន​ទាន់​ច្បាស់​នោះ​ទេ​ថា អាច​ធ្វើ​បាន​ឬ​អត់​ ដោយ​រង់ចាំ​អុត​មើល​ជុំ​ទី ៣៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ជុំ​ទី ៣៨ ហង្ស​ត្រូវ​ប៉ះ Crystal Palace ខណៈ​ដែល Leicester City ត្រូវ​ប៉ះ Tottenham Hotspur ​និង Chelsea ត្រូវ​ប៉ះ Aston Villa។ ការ​ប្រកួត​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT