បង្ហាញខ្លួនបាន ២៤ប្រកួត ឱ្យ ក្លិប Police Tero ខ្សែប្រយុទ្ធជម្រើសជាតិមីយ៉ាន់ម៉ា Aung Thu ស៊ុតចូលទីបាន ១០ គ្រាប់ ពោលគឺច្រើនជាងកីឡាករអាស៊ានដទៃទៀត ដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូលថៃ ។
ជាមួយនឹងស្ថិតិដែលដកស្រង់ចេញពីគណនី Instagram មួយឈ្មោះថា Aseanfutbol បានបង្ហាញនូវបញ្ជីរាយនាមកីឡាករអាស៊ានទាំងនោះរួមជាមួយនឹង ចំនួនប្រកួត និងគ្រាប់ស៊ុតចូលទី៖
១. Aung Thu ( Police Tero ) បង្ហាញខ្លួន ២៤ប្រកួត ស៊ុតចូលទី ១០គ្រាប់
២. Mark Hartmann ( Ubon UMT, Ratchaburi Mitr Phol ) បង្ហាញខ្លួន ២១ប្រកួត ស៊ុតចូលទី ៦គ្រាប់
៣. Shahrel Fikri ( Nakhonratchasima ) បង្ហាញខ្លួន ៥ប្រកួត ស៊ុតចូលទី ១គ្រាប់
សូមបញ្ជាក់ថា ក្រៅពីកីឡាករ ៣រូបខាងលើនេះ គឺនៅមិនទាន់មាននរណាស៊ុតចូលទីក្នុងលីគថៃនៅឡើើយទេ បើទោះបីជាពួកគេទទួលបានឱកាសបង្ហាញខ្លួនច្រើនក៏ដោយចុះ។
គួរំលឹកថា ការប្រកួតរដូវកាល ២០១៨ ក្នុងលីគកំពូលថៃ នៅសល់តែ ៨ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលហើយ ។ គ្រាដែលមាន ១០គ្រាប់ ក្នុងគណនីរបស់ខ្លួន Aung Thu បានស្ថិតនៅស្មើជាមួយនឹងកីឡាករថៃមួយរូបគឺ Sumanya Purisai របស់ក្លិប Bangkok United ដែលជាកីឡាករក្នុងស្រុក ស៊ុតចូលទីច្រើនជាងគេក្នុងបញ្ជី Top Scorers ៕