លោក Emery អ្នកចាត់ការក្រុម Villarreal បានអះអាងថាការប្រកួតទល់ក្រុម Real Madrid នៅប្រកួតចុងក្រោយ La Liga នេះ នឹងត្រូវទុកជើងខ្លះហើយ ព្រោះត្រូវមានប្រកួតសំខាន់ផ្ដាច់ព្រ័ត្រ Europa League ទល់ Man Utd ទៀត។
Villarreal នឹងត្រូវប្រកួតបិទរដូវកាលនេះ តទល់ជាមួយក្រុម Real Madrid ដែលស្ថិតនៅលេខ២ ហើយត្រូវការជ័យជម្នះជាដាច់ខាត។ ប្រកួតចុងក្រោយនេះដែរ លោក Emery អ្នកចាត់ការក្រុម Villarreal បានអះអាងថាលោកផ្ដោតប្រកួតនេះ ប៉ុន្តែក៏ត្រូវគិតពីប្រកួតមួយទៀតទល់ក្រុម Manchester United ក្នុងពានរង្វាន់ Europa League វគ្គផ្ដាច់ព្រ័ត្រផងដែរ។ ព្រោះវាក៏ជាប្រកួតសំខាន់ណាស់ដែរ។
អតីតអ្នកចាត់ការក្រុម Arsenal បាននិយាយថាការប្រកួតទាំងពីរសុទ្ធតែសំខាន់ទាំងពីរ។ នៅ La Liga ក្រុមនៅមានសង្ឃឹមយកកៅអី Europa League រដូវកាលក្រោយ ចំណែកឯនៅមួយប្រកួតទៀតនោះគឺជាការប្រកួតផ្ដាច់ព្រ័ត្រ Europa League ។ វាសុទ្ធតែជាប្រកួតសំខាន់ ដែលក្រុមត្រូវបែងចែកកម្លាំងលេងឱ្យបានល្អបំផុត មិនអាចប្រថុយបាននោះទេ៕
ប្រភព៖ DailyMail