លោក Andrea Pirlo បានអះអាងថាចង់ដឹកនាំក្រុម Juventus ១រដូវកាលទៀត ក្រោយពីជួយក្លឹបឈ្នះពានរង្វាន់ Coppa Italia កាលពីយប់មិញ។
Andrea Pirlo បានលើកពានជាលើកដំបូងហើយក្នុងនាមជាអ្នកចាត់ការក្រុម Juventus ។ យ៉ាងណាក្ដីពានរង្វាន់មួយនេះ នឹងមិនអាចធានាបានកៅអីរបស់លោកសម្រាប់រដូវកាលក្រោយនោះទេ ត្បិតអីក្លឹបទាមទារខ្ពស់ជាងនេះ ជាពានរង្វាន់លីគ ឬ UEFA Champions League ឯណោះ។ ត្បិតតែយ៉ាងនេះក្ដី អ្នកចាត់ការវ័យក្មេងរូបនេះ បានអះអាងថាប្រសិនបើអាច លោកចង់សាកល្បងដឹកនាំក្រុមនេះបាន១រដូវកាលក្រោយទៀត។
Pirlo ដឹងច្បាស់ថាតំណែងរបស់លោក នឹងបាត់បង់ជាក់ជាមិនខាន ប្រសិនបើមិនអាចយកកៅអី UEFA Champions League ឱ្យ Juventus បានទេ។ ស្របពេលនៅក្នុងលីគ
ពេលនេះ ក្រុមរបស់លោកនៅលេខ៥ និងសល់តែ១ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះហើយ។ តែលេខ៥នេះមាន ៧៥ពិន្ទុ ក៏នៅមានឱកាសចូល Top4 បានវិញដែរ ព្រោះ
ក្រុមលេខ៤ Napoli មាន៧៦ ក្រុមលេខ៣ AC Milan ក៏មានត្រឹម៧៦ពិន្ទុដែរ៕
ប្រភព៖ DailyMail