ក្រុម PSG បានលើកពានរង្វាន់ French Cup ហើយ ក្រោយពីយកឈ្នះលើក្រុម Monaco ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនៅយប់មិញនេះ។
ក្រុមរបស់លោក Pochettino សម្រាប់ការប្រកួតនេះធ្វើបានល្អណាស់។ ពួកគេរកបាន២គ្រាប់ដោយ Icardi មួយគ្រាប់និង Mbappe មួយគ្រាប់។ ស្របពេលខាងដៃគូ Monaco វិញមិនអាចធ្វើអ្វីក្រុមអ្នកមានបារាំងបានឡើយ។ ប្រកួតនេះដែរ ក្រុម PSG ក៏មិនមានវត្តមានរបស់ Neymar ដែរ ដោយសារជាប់បម្រាម តែលីគនៅពេលខាងមុខរូបគេអាចលេងបាន។
ក្រោយពីឈ្នះពានរង្វាន់នេះហើយ ក្រុម PSG ក៏នៅសល់ភារកិច្ចមួយទៀតផងដែរ។ ពួកគេនឹងត្រូវលេងប្រកួតចុងក្រោយមួយទៀតនៅលីគ ដែលពេលនេះចាញ់ពិន្ទុក្រុមកំពូលតារាង Lille ១ពិន្ទុប៉ុណ្ណោះ។ ដូច្នេះហើយ បើប្រកួតចុងក្រោយនេះ PSG ឈ្នះ ហើយ Lille ចាញ់ឬស្មើ នោះក្រុមរបស់លោក Pochettino នឹងអាចលើកពានលីគកំពូលមួយទៀតហើយ៕
ប្រភព៖ DailyMAil