ក្រុមហង្សក្រហម Liverpool បានឡើងមកលេខ៤ក្នុងតារាង Premier League វិញហើយ ក្រោយពីយកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ៣-០ ក្នុងសប្ដាហ៍ទី៣៧នៅយប់មិញនេះ។
ក្រុម Liverpool នៅប៉ុន្មានប្រកួតចុងក្រោយនេះ ហាក់ដូចជាធ្វើបានល្អមែនទែន ឈ្នះគ្រប់ប្រកួតតែម្ដង។ ជាក់ស្ដែងនៅយប់មិញនេះ លត់ក្រុម Burnley បាន៣-០ ទៀតដោយ Firmino មួយគ្រាប់ Phillips ១គ្រាប់ និងChamberlain ១គ្រាប់ដែរ។ ជ័យជម្នះនេះពិតជាល្អខ្លាំងណាស់ ព្រោះវាបានជួយឱ្យក្រុម Liverpool ឡើងលេខ៤ក្នុងតារាង Premier League វិញហើយ។
លេខ៤នេះ គឺមានពិន្ទុស្មើជាមួយក្រុមលេខ៥ Leicester City ដែរ ដោយ៦៦ពិន្ទុដូចគ្នា។ ដូច្នេះការសម្រេចថានរណានឹងមានឱកាសឡើងទៅលេងពានរង្វាន់ UEFA Champions League បាននៅរដូវកាលក្រោយនោះ នឹងត្រូវចាំអ៊ុតមើលប្រកួតចុងក្រោយទៀត។ ខណៈដែលក្រុមលេខ៣ Chelsea នោះ ក៏ត្រូវតែឈ្នះដាច់ខាតដូចគ្នា ព្រោះពួកគេមានតែ៦៧ពិន្ទុទេ៕
ប្រភព៖ DailyMAil