ក្លឹប Real Madrid នឹងមិនបោះបង់ផែនការណ៍ចង់នាំយក Kylian Mbappe នោះទេ ហើយបើទោះបីជាពេលបច្ចុប្បន្នកំពុងជាប់គាំងលើការចំណាយ ពោលគឺចំណាយច្រើន ចំណូលតិច ក៏ពួកគេព្យាយាមស្វះស្វែងរកវិធីផ្សេងដែរ នោះគឺលក់ចេញកីឡាករមួយចំនួនពីក្រុម។
បើតាមរបាយការណ៍ពី Marca បានឲ្យដឹងថា Real Madrid មានបំណងចង់លក់ចេញកីឡាករ ៧ រូប ដោយរួមមាន Brahim Diaz, Gareth Bale, Isco, Dani Ceballos, Luka Jovic, Takefusa Kubo និង Jesus Vallejo។ ពួកគេនឹងបន្ទាន់លើការលក់ពួកគេចេញ ព្រោះទាន់ពេលដែល Mbappe មិនទាន់ព្រមព្រៀងលើការបន្តកុងត្រាថ្មីជាមួយក្លឹបយក្សបារាំង PSG។
បញ្ជាក់ថា បញ្ជីកីឡាករដែល Real ចង់លក់ចេញខាងលើសុទ្ធតែលែងសំខាន់ ហើយក៏មិនមែនជាចំណែករកបានគ្រាប់បាល់ឲ្យក្លឹបញឹកញាប់ដូចមុនទៀតដែរ។ វត្តមានរបស់ Mbappe នឹងអាចជំនួយដល់ប្រព័ន្ធប្រយុទ្ធបន្ថែម ដែលសព្វថ្ងៃ Real មានតែ Karim Benzema មួយគត់ ដែលគួរឲ្យទុកចិត្តបាន៕
ប្រភព៖ AF