ក្លឹបបាល់ទាត់ទាំងអស់តែងតែព្យាយាមចង់លាក់នូវព័ត៌មាននៃឈុតកីឡាថ្មីរបស់ខ្លួន ដោយមិនចង់ឲ្យមានការបែកធ្លាយមុនការប្រកាសពីសំណាក់ក្លឹបនោះទេ។ ហេតុផលនៅពេលដែលបែកធ្លាយមុន នឹងមានឈ្មួញមួយចំនួនឆ្មក់មកយកលក់ឲ្យអ្នកគាំទ្រមុន ដែលនាំឲ្យក្លឹបត្រូវបាត់បង់ចំណូលមួយផ្នែក។
យ៉ាងណាបញ្ហានេះ វាពិតជាពិបាកនឹងលុបបំបាត់បាននៅក្នុងសម័យកាលសតវត្សទី ២១ ដែលបច្ចេកវិទ្យាកាន់តែទំនើប ហើយការបែកធ្លាយនិងចែករំលែកព័ត៌មានលើអ៊ីនធឺណិតក៏កាន់តែរហ័សនិងធំទូលាយជាងមុន។
ក្រឡេកទៅទីផ្សារនៅប្រទេសអូស្រ្តាលីក៏ស្រាប់តែលេចចេញមានលក់នូវឈុតរបស់ក្លឹប Real Madrid និង Juventus រដូវកាលថ្មី ២០២១/២២ រួចបាត់ទៅហើយ ដោយនោះគឺជាឈុតក្នុងដីថែមទៀត។ មិនមានការបញ្ជាក់នូវតម្លៃនោះទេ តែឃើញមានអ្នកគាំទ្រជាច្រើនបានបង្ហោះចែករំលែក ជាពិសេសគឺពួកគេចាប់អារម្មណ៍លើឈុតរបស់ Real Madrid ខ្លាំងបំផុត៕
ប្រភព៖ Marca