ក្រុមជម្រើសជាតិអាល្លឺម៉ង់បានប្រកាសចេញនូវបញ្ជីកីឡាករដែលត្រូវចូលរួមការប្រកួតព្រឹត្តិការណ៍ Euro 2020 ដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែមិថុនាខាងមុខនេះហើយ។
ជាលទ្ធផលគឺមានការភ្ញាក់ផ្អើលខ្លាំង ប្រហែលនឹងក្រុមជម្រើសជាតិបារាំងដែរ ដោយពួកគេបានកោះហៅកីឡាករដែលខកខានឈរជើងនៅជម្រើសជាតិរយៈពេល ២ ឆ្នាំកន្លះ នោះគឺ Thomas Muller ឲ្យមកជួយនៅតំបន់ប្រយុទ្ធសារជាថ្មី។
បញ្ជាក់ថា Muller បានខកខានការបង្ហាញខ្លួនឲ្យជម្រើសជាតិតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨។ ចន្លោះពេលជាង ២ ឆ្នាំកន្លះមកនេះ គេបង្ហាញខ្លួននៅក្លឹប Bayern បានជាប់លាប់ ហើយរកបាន ៣៥ គ្រាប់និង Assist ៦៣ លើកឯណោះ ទើបដល់ថ្នាក់ធ្វើឲ្យលោក Joachim Low ចាប់អារម្មណ៍ដូច្នេះ។
បញ្ជីកីឡា
កររបស់ក្រុមអាល្លឺម៉ង់មានដូចខាងក្រោម៖
អ្នកចាំទី: Neuer, Leno, Trapp
ខ្សែការពារ: Ginter, Gosens, Günter, Halstenberg, Hummels, Klostermann, Koch, Rüdiger, Süle
ខ្សែបម្រើ: Can, Goretzka, Gündogan, Hofmann, Kimmich, Kroos, Neuhaus, Musiala
ខ្សែប្រយុទ្ធ: Gnabry, Havertz, Müller, Sané, Volland, Werner