អ្នកប្រដាល់គុនខ្មែរ ម៉ន សាម៉េត បង្ហាញក្តីប្រាថ្នាជាគ្រូបង្វឹក ក្រោយបញ្ចប់អាជីព

អ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញមួយរូប គឺកីឡាករ ម៉ន សាម៉េត បានបង្ហាញនូវក្តីប្រាថ្នារបស់ខ្លួនថា​នឹង​ចាប់យកអាជីពជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ក្រោយពីបញ្ចប់ពីអាជីពជាកីឡាប្រដាល់ នាពេលខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ខ្សែក្រវាត់ពីរជំនាន់ និងជាម្ចាស់មេដាយមាស និងប្រាក់នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ​ជ្រើស​រើស​​ជើង​ឯកថ្នាក់ជាតិជាច្រើនឆ្នាំរូបនេះបានបន្ថែមថា ថ្វីដ្បិតតែបច្ចុប្បន្ន ខ្លួនស្ថិតនៅក្នុងវ័យ៣១ឆ្នំា​ទៅហើយក្តី ក៏ប៉ុន្តែថាមពលកម្លាំង គុណភាពបច្ចេកទេសក៏នៅតែអាចប្រកួតប្រជែងនៅលើសង្វៀង​ប្រយុទ្ធ​នានាជាមួយកីឡាករប្រដាល់លំដាប់ជួរមុខ នាពេលបច្ចុប្បន្ន និងកីឡាករបរទេសបាននៅឡើយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ក្តីស្រម៉ៃ បំណងប្រាថ្នា និងឆន្ទៈ នាពេលថ្ងៃអនាគត ក៏ត្រូវតែគូសវាស និងគិតគូរផងដែរ ដោយកីឡារ ម៉ន សាម៉េត ថាចង់បន្តអាជីពក្នុងកីឡាប្រដាល់គុនខ្មែរនេះដែរ ដែលធ្វើជាគ្រូបង្វឹក នៅពេល​ខ្លួនមានអាយុ៣៦ឆ្នាំ ពោលគឺនៅ៥ឆ្នាំខាងមុខទៀត ក្រោយពីកម្លាំងថមថយ និងអាចដកខ្លួនពីសង្វៀន​ប្រដាល់។ ម្យ៉ាងទៀត ដោយសារការស្រឡាញ់អាជីពកីឡាប្រដាល់គុនខ្មែរនេះ តាមរយៈការជួយបណ្តុះ​បណ្តាលយុវជនកីឡាប្រដាល់គុនខ្មែរជំនាន់ក្រោយៗឱ្យកាន់តែសម្បូរបែប ក៏ដូចជាជួយលើកកម្ពស់​អភិវឌ្ឍន៍ និងអភិរក្សាមរតកកេរ្តិ៍ដូនខ្មែរផង និងបន្តវេនពីជីតា និងឪពុកដែលមានឈាមជ័រ​ជាអ្នកប្រដាល់​ជំនាន់មុន ជាបន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រដាល់ចាស់វស្សា តែស្មារតីប្រយុទ្ធនៅតែមុះមុតរូបនេះមានទីលំនៅ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ នៅក្លឹបកងចក្ររាជសីហ៍​នៃក្រសួង​មហាផ្ទៃ។ លោក ម៉ន សាម៉េត បានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ តាំងពីមានវ័យ១០ឆ្នាំ​មក​ម្ល៉េះ ហើយបានអភិវឌ្ឍន៍ខ្លួនជាជំហានៗរហូតដល់មានឈ្មោះបោះសំឡេង ក្នុងអំឡុងឆ្នាំ២០០៨ និង​ឆ្នាំ២០០៩ បន្ទាប់ពីកីឡាកររូបនេះចម្រើនវ័យពេញកម្លាំង១៦ឆ្នាំ ហើយបានផ្តួលកីឡាករជើងខ្លាំងចាស់ៗ នាពេលនោះ ដូចជាកីឡាករ ឯម លីថូ សា រឿនច័ន្ទ និង ឡោ សំណាង ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអាជីពជាអ្នកប្រដាល់គុនខ្មែរ ម៉ន សាម៉េត បានគ្រងខ្សែក្រវ៉ាត់ក្នុងស្រុកចំនួន២ មេដាយមាស និងប្រាក់ ពីការប្រកួតប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិជាច្រើនគ្រឿង ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាបន្តបន្ទាប់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT