Xavi បដិសេធ​សំណើ​ទ្រនំ​ថ្មី ២ តាម​មើល​ប្រហែល​ចាំ​ចាប់​យក​ឱកាស​ធំ​នៅ Barcelona

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាត់ការ​លោក Xavi Hernandez របស់​ក្លឹប Al Sadd នៅ​ឯ​ប្រទេស​កាតា ហាក់​កំពុង​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ដោយ​មិន​ច្បាស់​ថា​លោក​អាច​បន្ត​ការ​ឈរ​ជើង​នៅ​រដូវ​កាល​ថ្មី ឬ​ត្រូវ​ចាកចេញ។ ខណៈ​ដែល​ពេល​នេះ មាន​ក្លឹប​ជា​ច្រើន​តាម​ចរចា​ចង់​បាន​លោក​ឥត​ឈប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​បើ​ទើប​បន្ត​កុងត្រា​ថ្មី ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៣ ក្តី តែ Xavi ក៏​នៅ​តែ​មាន​ភាគរយ​ចាកចេញ ហើយ​ខាង​ក្លឹប Al Sadd ក៏​មិន​ព្យាយាម​រាំងស្ទះ​ដំណើរ​របស់​លោក​នោះ​ដែរ ​ឲ្យ​តែ​ជ្រើសរើស​ទៅ​ក្លឹប​ដែល​គិត​ថា​ត្រឹមត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​របាយការណ៍​ពី AS បាន​ចុះ​ផ្សាយ​ថា អតីត​ខ្សែ​បម្រើ​របស់​អ្នក​មាន​បុណ្យ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​ចង់​បាន​ពី​សំណាក់​ក្លឹប​នៅ​អាល្លឺម៉ង់ គឺ Borussia Dortmund ដែល​ចង់​បាន​ឲ្យ​ទៅ​ដឹកនាំ​រយៈ​ពេល ៣ រដូវ​កាល។ ក្រៅ​ពី​នេះ​គឺ​មាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មួយ​ផ្សេង​ទៀត ដែល​សហព័ន្ធ​បាល់ទាត់​នៅ​ទី​នោះ​បាន​ទាក់ទង​មក​ Xavi ចង់​ឲ្យ​ទៅ​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​របស់​លោក Tite ​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ធំ​ World Cup ២០២២ នៅ​ឆ្នាំ​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ Xavi បាន​បដិសេធ​សំណើ​ទាំង ២ ដោយ​មិន​យល់​ព្រម​នោះ​ទេ។ នេះ​បើ​តាម​ប្រភព​បាន​បញ្ជាក់​ច្បាស់ ហើយ​ក្នុង​ចិត្ត​របស់​លោក គឺ​មាន​តែ​ក្លឹប ២ គត់ បើ​មិន​បន្ត​ឈរ​ជើង​នៅ Al Sadd គឺ​មាន​តែ​ផ្ទេរ​ទៅ​ដឹកនាំ​នៅ​ក្លឹប Barcelona៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT