ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ ថាកំពុងចរចាក្នុងការបន្តកុងត្រាថ្មីសម្រាប់កីឡាករសំខាន់ក្នុងក្រុមចំនួន ២ រូបដោយរួមមានអ្នកចាំទី Alisson Becker និងខ្សែបម្រើ Fabinho មុនរដូវកាលក្រោយចាប់ផ្តើម។
ដ្បិតបើហង្សរដូវកាលនេះពិបាកនឹងប្រជែងតំណែង Top 4 ក៏ដូចជានៅពានរង្វាន់ក្នុងនិងក្រៅតំបន់ក្តី តែក្លឹបជឿថារដូវកាលក្រោយនឹងអាចវិលត្រលប់មកវិញ ហើយវាត្រឹមតែជាចន្លោះប្រហោងបណ្តាលមកពីការរបួសរបស់កីឡាករតែប៉ុណ្ណោះ។
តាមរបាយការណ៍ពី Daily Mirror បានចុះផ្សាយ ក្រុមដឹកនាំដោយអ្នកចាត់ការលោក Jurgen Klopp បានកំពុងទាក់ទងទៅកីឡាករទាំង ២ រូប ខាងលើ ដែលពួកគេសេសសល់កុងត្រារយៈពេល ២ ឆ្នាំ ដូចគ្នា ហើយចង់បន្ថែម ៣ ឆ្នាំទៀត ពោលគឺនឹងអូសឲ្យពួកគេឈរជើងហួសពីអាយុ ៣០ ឆ្នាំតែម្តង។
រំឭកដែរថា Alisson បង្ហាញខ្លួន ១២៨ ប្រកួតឲ្យហង្ស សង្រ្គោះបាល់ Clean Sheet បាន ៥៧ លើក ចាប់តាំងពីការផ្ទេរមកចូលរួមនៅខែកក្កដា ឆ្នាំ ២០១៨ ខណៈ Fabinho មកឆ្នាំដូចគ្នា គេបង្ហាញខ្លួនបាន ១២២០ ប្រកួត៕
ប្រភព៖ Sportsmole