Lionel Messi មើលឃើញថា Juventus ជាក្រុមប្រជែងយកពាន Champions Laegue ខ្លាំងមួយ បន្ទាប់ពីពួកគេចុះកុងត្រាយក Cristiano Ronaldo ។
ខ្សែប្រយុទ្ធខាងលើ មើលឃើញថាការចាកចេញរបស់ Ronaldo ពីក្រុម Real Madrid គឺនឹងធ្វើឱ្យក្រុមនេះខ្សោយជាងមុនបន្តិច ជាពិសេសលេងនៅពានរង្វាន់កម្រិតអឺរ៉ុប Champions League ។
Messi មើលឃើញថា Real Madrid នៅឆ្នាំនេះ នឹងមិនល្អដូចឆ្នាំមុនៗឡើយ ហើយក្រុមដែលពិបាកសម្រាប់ខ្លួននោះគឺ Juventus តែម្ដង។ ដោយក្រុមអ៊ីតាលីមួយនេះ ជាក្រុមមានភាគរយខ្ពស់ក្នុងការលើកពានUCL បាន។
“ជារឿងពិត Juventus មាន Ronaldo នោះពួកគេនឹងខ្លាំងជាងមុន ហើយជាក្រុមមានកម្រិតប្រជែងខ្លាំងនៅ Champions League ។ ខណៈដែល Real Madrid វិញ ជាក្រុមខ្លាំងនៅលើលោក ប៉ុន្តែការអវត្តមានរបស់ Ronaldo នឹងធ្វើឱ្យ ពួកគេបាត់បង់អ្វីម្យ៉ាងមិនខាន។ ខ្ញុំមិនដែលស្រមៃថាគាត់ចាកចេញពី Real ហើយក៏មិនដែលស្រមៃដល់ថាគាត់ទៅលេងនៅ Juventus ដែរ”។ សម្ដី Messi ៕ប្រភព៖ DailyMail