ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ក្រុមរបស់លោក Thomas Tuchel សម្រាប់ការប្រកួតនៅយប់មិញនេះធ្វើបានល្អ ដោយរកបាន២គ្រាប់មុននៅនាទី៤៧ ដោយ Rudiger និងនៅនាទី៦៦ ដោយការទាត់ប៉េណាល់ទីរបស់ Jorginho ។ ដោយឡែក១គ្រាប់របស់ក្រុម Leicester City វិញ ធ្វើបានដោយ Iheanacho នៅនាទី៧៦។ នេះជាការសងសឹកបានសម្រេចរបស់ក្រុម Chelsea បន្ទាប់ពីលេងចាញ់ក្រុម Leicester ១-០ វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup ។
ដោយឡែកការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះដែរ ក៏បានជួយឱ្យក្រុម Chelsea ឡើងលេខ៣ក្នុងតារាង Premier League ផងដែរ ដោយមាន៦៧ពិន្ទុ ស្របពេលក្រុម Leicester City វិញនៅលេខ៤ មាន៦៦ពិន្ទុ៕
ប្រភព៖ DailyMail