Hazard ​ជឿ​ជាក់​ថា​រដូវ​កាល​នេះ Chelsea ​នឹង​លើក​ពាន Premier League ​

Eden Hazard ​មើល​ឃើញ​ថា Liverpool ​និង Manchester City ​គឺ​ជា​គូ​ប្រជែង​ធំ​បំផុត​សម្រាប់ Chelsea ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ English Premier League ​រដូវ​កាល​នេះ។

ក្រុម Chelsea ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​រក​បាន​១២​ពិន្ទុ​​ឆ្លង​កាត់​៤​ប្រកួត ​ដូច​ក្រុម Liverpool ​ដែរ ប៉ុន្តែ​ឈរ​នៅ​លេខ​២ ព្រោះ​ចាញ់​គ្រាប់​ចំណេញ។ ត្បិត​តែ​យ៉ាង​នេះ​មែន Hazard ​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម Chelsea ​យល់​ថា​ជា​រឿង​ល្អ​ណាស់​ដែល​មាន​ក្រុម​គូ​ប្រជែង​ប្រដេញ​ពិន្ទុ​គ្នា​ដូច្នេះ។ ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក​រូប​នេះ ​នៅ​តែ​ជឿ​ជាក់​ក្រុម​ខ្លួន​នឹង​មាន​ឱកាស​លើក​ពាន Premier League ​បាន។

“ច្បាស់​ណាស់ យើង​អាច​ឈ្នះ​ពាន Premier League ​បាន។ ខ្ញុំ​ជឿ​ជាក់… អ្នក​មិន​ដឹង​ទេ​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ ពួកគេ (Liverpool Man City ) អាច​នឹង​បាត់​បង់​ពិន្ទុ ហើយ​យើង​អាច​យក​ពិន្ទុ​ពី​ពួកគេ​បាន។ គ្មាន​នរណា​ដឹង​នោះ​ទេ”។ សម្ដី​របស់ Hazard ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT