ក្រោយខកខានការឈរជើងនៅជម្រើសជាតិតាំងពីឆ្នាំ ២០១៥ ទីបំផុត Karim Benzema បានរំលេចវត្តមានសារជាថ្មី មកចូលរួមជាមួយជម្រើសជាតិបារាំងនៅព្រឹត្តិការណ៍ Euro ដែលនឹងធ្វើឡើងនៅខែមិថុនាខាងមុខ។
ក្រុមមាន់គកបានប្រកាសសមាសភាពកីឡាករទាំងអស់របស់ខ្លួនហើយ ខណៈអ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ Karim Benzema។ នេះមានន័យថា Benzema នឹងអាចតតាំងទល់អតីតមិត្តរួមក្រុមកាលនៅ Real Madrid គឺ Cristiano Ronaldo ព្រោះក្រុមទាំងពីរស្ថិតក្នុងពូលតែមួយដែលត្រូវប្រកួតនៅជុំទី ៣ នាថ្ងៃទី ២៤ មិថុនា វេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ។
ខាងក្រោមបង្ហាញពីបញ្ជីឈ្មោះកីឡាករបារាំង ដែលដឹកនាំដោយលោក Didier Deschamps:
អ្នកចាំទី: Hugo Lloris (Tottenham), Mike Maignan (Losc), Steve Mandanda (Marseille)
ខ្សែការពារ: Lucas Digne (Everton), Leo Dubois (Lyon), Lucas Hernandez (Bayern Munich), Presnel Kimpembe (PSG), Jules Kounde (Sevilla), Clement Lenglet (Barcelona), Benjamin Pavard (Bayern Munich), Raphael Varane (Real Madrid), Kurt Zouma (Chelsea)
ខ្សែបម្រើ: N’Golo Kante (Chelsea), Thomas Lemar (Atletico Madrid), Paul Pogba (Manchester United), Adrien Rabiot (Juventus), Moussa Sissoko (Tottenham), Corentin Tolisso (Bayern Munich)
ខ្សែប្រយុទ្ធ: Wissam Ben Yedder (Monaco), Karim Benzema (Real Madrid), Kingsley Coman (Bayern Munich), Ousmane Dembele (Barcelona), Olivier Giroud (Chelsea), Antoine Griezmann (Barcelona), Kylian Mbappe (PSG), Marcus Thuram (Borussia Monchengladbach)