គ្រូបង្វឹកជម្រើសជាតិសីដក់រំពឹងប្រជែងមេដាយជូនជាតិពីស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីកីឡាសីដក់ និងឈិនឡូន ពេលនេះអាចធ្វើឡើងបាននៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមទាប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈគ្រូជម្រើសជាតិកីឡាសីដក់ លោក ជាតិ ខេមរា បានដាក់ក្តីរំពឹងថា ក្រុមជម្រើសជាតិសីដក់នឹងអាចប្រជែងមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១នេះជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមជម្រើសជាតិសីដក់បានលើកឡើងថា ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រចាំថ្ងៃអាចធ្វើឡើងនៅតាមផ្ទះ ដោយគ្រាន់តែត្រួតពិនិត្យការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ ខណៈការប្រមូលផ្តុំហ្វឹកហាត់មិនទាន់ត្រូវបានអនុញ្ញាតនោះឡើយ។ លោកបានបន្ដថា សម្រាប់ការហ្វឹកហាត់លោកបានដាក់ឱ្យអត្តពលិកធ្វើលំហាត់គោលៗ និងលំហាត់បច្ចេកទេសក្នុងការហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាកម្លាំងកុំឱ្យធ្លាក់ចុះខ្លាំងពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូបង្វឹករូបនេះបន្ថែមទៀតថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩មិនទាន់បានស្រាកស្រាននៅឡើយ ដូច្នេះការហ្វឹកហាត់អាចធ្វើទៅបានតាមផ្ទះៗរៀងៗ ដោយពេលព្រឹកហាត់ពីម៉ោង៧ ដល់ម៉ោង៩ និងពេលល្ងាចពីម៉ោង៣ ដល់ម៉ោង៥ជារៀងរាល់ថ្ងៃ។ លោកបានបញ្ជាក់ទៀតថា នេះគ្រាន់តែការហ្វឹកហាត់ផ្នែកមូលដ្ឋានកម្លាំង និងភាពរហ័សរហួនប៉ុណ្ណោះ ដើម្បីពេលប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាឡើងវិញ គឺផ្តល់ភាពងាយស្រួលក្នុងការបន្តលើផ្នែកបច្ចេកទេសតែម្តង និងមិនចាំបាច់ស្តារថាមពលកម្លាំងឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងនេះក្តីក៏លោកបានបង្ហាញនូវកង្វល់នៃការហ្វឹកហាត់តាមផ្ទះនេះមានការលំបាកក្នុងការច្រើន ក្នុងការត្រួតពិនិត្យថាតើពួកគាត់ហ្វឹកហាត់តាមកម្មវិធីហ្វឹកហាត់ និងតាមកាលកំណត់រយៈពេលដែលលោកបានដាក់ចេញ ឬអត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់បន្ថែមថា ភាគច្រើន គឺកូនសិស្សរបស់លោកខិតខំព្យាយាមហ្វឹកហាត់ណាស់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ បច្ចុប្បន្ន លោកតែងតែស្រាវជ្រាវនូវបច្ចេកទេសថ្មីៗ ដើម្បីគោលដៅធ្វើយ៉ាងណាឲ្យការប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ចុងឆ្នាំនេះទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសគឺយើងក៏បានសិក្សានូវចំណុចខ្វះខាត ក្នុងការប្រកួតអន្តរជាតិនានានាពេលកន្លងមក ដោយកែសម្រួល និងបំពេញបន្ថែមឱ្យបានល្អផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមបានកំណត់បង្ហាញប្រភេទកីឡាសីដក់នេះ មានចំនួន០៨វិញ្ញាសា គឺបុរស០៤ និងនារី០៤វិញ្ញាសា។ សីដក់កម្ពុជា គឺជាប្រភេទកីឡាមានសក្តានុពលមួយ ក្នុងចំណោមកីឡាសក្តានុពលមួយចំនួនទៀតរបស់កម្ពុជា ដោយធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាបន្តបន្ទាប់នាពេលកន្លងមក។ ប៉ុន្តែគួរឱ្យស្តាយ នៅក្នុងស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ សីដក់កម្ពុជាដណ្តើមបានមេដាយប្រាក់១វិញ្ញាសាជាក្រុមប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ AKP

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT