រក​ឃើញ ១៧ ក្រុម​ហើយ ​ដែល​ធានា​កៅអី​លេង UCL រដូវ​កាល​ក្រោយ ២០២១/២២

ការ​ប្រកួត​នៅ​លីគ​កំពូល​អឺរ៉ុប នឹង​ឈាន​មក​ដល់​ទី​បញ្ចប់​ត្រឹម​ចុង​ខែ​ឧសភា ដោយ​នៅ​លីគ​ខ្លះ​ក៏​អាច​នឹង​បិទ​រដូវ​កាល​នៅ​ចុង​សប្ដាហ៍​នេះ ហើយ​ខ្លះ​ទៀត​រំលង​ទៅ​ដល់​សប្ដាហ៍​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​កៅអី​ទាំង ២៦ ក្នុង​ចំណោម​កៅអី​ទាំង ៣២ នៃ​វគ្គ​ចែក​ពូល UFEA Champions League ក៏​បាន​សម្រេច​រក​ឃើញ​ឈ្មោះ​ក្រុម​ចំនួន ១៧ រួច​ស្រេច​ហើយ។ ជា​ការ​ពិត​នៅ​លីគ​កំពូល​អង់គ្លេស, អ៊ីតាលី, អេស្ប៉ាញ​និង​អាល្លឺម៉ង់ គឺ UEFA ផ្តល់​ឲ្យ ៤ កៅអី នៅ​បារាំង​និង​ព័រទុយហ្គាល់ ២ កៅអី ហើយ​នៅ​រុស្ស៊ី បែលហ្សិក អ៊ុយក្រែន​និងហូឡង់ ១ កៅអី ខណៈ ២ កៅអី​ផ្សេង​ទៀត​សម្រាប់​ក្រុម​ឈ្នះ​ជើង​ឯក​ Europa League ក៏​ដូច​ជា Champions League នា​រដូវ​កាល​ចាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ចំពោះ​កៅអី​ដែល​នៅ​សេសសល់ គឺ UEFA ទុក​សម្រាប់​ការ​ប្រកួតប្រជែង​នូវ​ក្រុម​ក្នុង​តំបន់​អឺរ៉ុប​ដទៃ​ទៀត នៅ​វគ្គ Play-off។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ​ពី​ឈ្មោះ​ក្រុម​ទាំង ១៧ ដែល​ធានា​កៅអី​លេង UCL រដូវ​កាល ២០២១/២២៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លីគ​អង់គ្លេស: Man City និង Man Utd ខណៈ​ក្រុម ២ ផ្សេង​ទៀត​អាច​ជា​រវាង Leicester City, Chelsea ឬ​ក៏​ Liverpool
​លីគ​អេស្ប៉ាញ: At Madrid, Real Madrid, Barcelona និង Sevilla
​លីគ​អាល្លឺម៉ង់: Bayern Munich, RB Leipzig, Borussia Dortmund និង Wolfsburg
​លីគ​ព័រទុយហ្គាល់: Sporting CP និង Porto

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លីគ​បារាំង: ក្រុម​លេខ ១&២ អាច​ជា Lille, PSG ឬ​ក៏​ Monaco
លីគ​អ៊ីតាលី: Inter Milan, Atalanta ខណៈ​ក្រុម ២ ផ្សេង​ទៀត​អាច​ជា AC Milan, Juventus ឬ​ក៏ Napoli
លីគ​បែលហ្សិក: អាច​ជា​រវាង​ក្រុម Club Brugge ឬ Genk
​លីគ​រុស្ស៊ី: Zenit Saint Petersburg

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លីគ​អ៊ុយក្រែន: Dynamo Kyiv
​លីគ​ហូឡង់: Ajax
​ក្រុម​ឈ្នះ​ជើង​ឯក UCL: អាច​ជា​រវាង​ក្រុម Man City ឬ Chelseas
ក្រុម​ឈ្នះ​ជើង​ឯក UEL: អាច​ជា​រវាង​ក្រុម Man Utd ឬ Villarreal

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​សំណួរ​ចាក់​ដោត​មួយ​សួរ​ថា តើ​ការ​ដែល​នឹង​មាន​ក្លឹប​អង់គ្លេស​មួយ​អាច​ឈ្នះ​ពាន​រង្វាន់ UCL នៅ​ពេល​ខាង​មុខ​ អ៊ីចឹង UEFA នឹង​បន្ថែម​ ៥ កៅអី​សម្រាប់​លីគ​អង់គ្លេស​ឬ​យ៉ាង​ណា​នៅ​ការ​ប្រកួត​រដូវ​កាល​ក្រោយ?

ចម្លើយ​គឺ៖ លុះត្រា​តែ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក UCL ស្ថិត​នៅ​ក្រៅ​ចំណាត់ថ្នាក់​ Top 4 នៅ​ក្របខ័ណ្ឌ Premier League។ បែប​នេះ​ក្នុង​ករណី​ដែល Man City ឈ្នះ គឺ​នៅ​លីគ​អង់គ្លេស​រក្សា ៤ កៅអី​ដដែល តែ​បើ​ករណី Chelsea ឈ្នះ ហើយ​គាប់​ជួន​ដែល​ពួក​គេ​បញ្ចប់​រដូវ​កាល​ឈរ​នៅ​លេខ ៥ នោះ​ក្លឹប​អង់គ្លេស​ដែល​មាន​សិទ្ធ​លេង UCL រដូវ​កាល​ក្រោយ នឹង​ឡើង​ដល់​ ៥ ក្រុម ដោយ​រួម​មាន City/United/Leicester/Liverpool និង Chelsea។​

​កាលបរិច្ឆេទ​ប្រកួត​វគ្គ​ជម្រុះ​បឋម​គឺ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២២ ​មិថុនា ខណៈ​ការ​ប្រកួត​វគ្គ Play-Offs សម្រេច​យក​កៅអី​ដល់​ក្រុម​ដែល​សេសសល់ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៧ សីហា។ ដោយឡែក​ការ​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល ឬ​វគ្គ ៣២ ក្រុម គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ សីហា ហើយ​ការ​ប្រកួត​លេង​ចាប់​ពី​ថ្ងៃ​ទី ១៤ កញ្ញា ដល់ ៨ ធ្នូ ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ចំពោះ​កីឡដ្ឋាន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UCL រដូវ​កាល ២០២១/២២ គឺ UEFA កំណត់​យក​នៅ​ឯ​កីឡដ្ឋាន Krestovsky Stadium ក្នុង​ទីក្រុង Saint Petersburg ​ប្រទេស​រុស្ស៊ី។ គ្រប់​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​ទាំង​អស់ នឹង​មាន​ចែករំលែក​ការ​ផ្សាយ​លើ​ទំព័រ CTS Sports៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Wikipedia​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT