U-21 កម្ពុជា អាចធ្វើឲ្យ មីយ៉ាន់ម៉ាស្គាល់បរាជ័យដំបូងក្នុងពានស្តេចព្រុយណេ ឬទេ ?

ក្នុងថ្ងៃពុធ ទី ២ ខែ ឧសភា ឆ្នាំ ២០១៨ នេះ ការប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយពីរកឃើញបួនក្រុម ចេញពីវគ្គជម្រុះពូលកន្លងមក ក្នុងនោះរួមមាន មីយ៉ាន់ម៉ា ទីម័រខាងកើត (ពូល A) និង សិង្ហបុរី កម្ពុជា (ពូល B) ។

ដូចនេះ មីយ៉ាន់ម៉ា ត្រូវជួប កម្ពុជា រីចំណែកឯ ទីម័រខាងកើត ត្រូវជួប សិង្ហបុរី ខណៈដែលការប្រកួតនឹងធ្វើឡើងដំណាលគ្នា ពោលគឺម៉ោង ៧ និង ១៥នាទីយប់ (ម៉ោងនៅកម្ពុជា) ។

មីយ៉ាន់ម៉ា ក្នុងនាមជាក្រុមលេខ១ ពូល A គឺពុំធ្លាប់ស្គាល់បរាជ័យឡើយ ដោយប្រកួតស្មើ ថៃ ១-១ ឈ្នះ ទីម័រខាងកើត ២-០ និងចុងក្រោយឈ្នះម្ចាស់ផ្ទះព្រុយណេ ១-០ ។

កម្ពុជា ក្នុងនាមជាក្រុមជើងឯករងពូល B គឺមានរងបរាជ័យ ដ៏អាម៉ាស ទល់នឹង ឡាវ ១-២ ពេលដែលពួកគេមានឱកាសនាំមុខមួយគ្រាប់ទៅហើយ ប៉ុន្តែធ្វើឲ្យរបូតពីរគ្រាប់វិញ តែនៅជំនួបបិទពូល ពួកគេក៏អាចយកឈ្នះក្រុមសិង្ហបុរី ១-០ បន្តក្តីសង្ឃឹមមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះផងដែរ ។

ក្រុមឈ្នះ ពីការប្រកួតទាំងពីរគូនេះ នឹងឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមចាញ់ និងជួបគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ នៅថ្ងៃទី ៥ ខែ ឧសភា ខាងមុខ ៕

  • U-21 កម្ពុជា អាចធ្វើឲ្យ មីយ៉ាន់ម៉ាស្គាល់បរាជ័យដំបូងក្នុងពានស្តេចព្រុយណេ ឬទេ ?