Liverpool ធ្លាក់​លេខ​ហើយ ខណៈ​ក្លឹប ២ នេះ​ឡើង​លេខ​ល្អ​ជាង​មុន នៅ​បញ្ជី​ឈ្មោះ​យីហោ​ក្លឹប​មាន​តម្លៃ​ថ្លៃ​បំផុត

នៅ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​មាន​ការ​វាយ​តម្លៃ​ធំៗ​ ៣ ជា​រៀងរាល់​ឆ្នាំ ដោយ​រួម​មាន​តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម តម្លៃ​យីហោ និង​តម្លៃ​ទ្រព្យ​រួម​នៃ​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្មីៗ​នេះ ​បើ​ផ្អែក​តាម​ទិន្នន័យ​ពី Brand Finance ក៏​បាន​ចេញ​ផ្សាយ​នូវ​បញ្ជី​ឈ្មោះ​ក្លឹប​បាល់ទាត់​ទាំង ៥០ ដែល​មាន​តម្លៃ​យីហោ​ថ្លៃ​បំផុត​ប្រចាំ​ឆ្នាំ ២០២១ ហើយ​នៅ​ Top 10 គឺ​មាន​ក្លឹប ៣ ដែល​បាន​ប្រែប្រួល​ចំណាត់ថ្នាក់ បើ​ធៀប​នឹង​ឆ្នាំ​ទៅ ២០២០៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០) ក្លឹប​អង់គ្លេស Arsenal ចំណាត់ថ្នាក់​នៅ​ថេរ មាន​តម្លៃ​យីហោ ៧៩២ លាន​ដុល្លារ
៩) ក្លឹប​អង់គ្លេស Tottenham Hotspur ចំណាត់ថ្នាក់​នៅ​ថេរ មាន​តម្លៃ​យីហោ ៨៤៩ លាន​ដុល្លារ
៨) ក្លឹប​អង់គ្លេស Chelsea ​ចំណាត់ថ្នាក់​នៅ​ថេរ មាន​តម្លៃ​យីហោ ៩០៤ លាន​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) ក្លឹប​បារាំង Paris Saint-Germain ចំណាត់ថ្នាក់​នៅ​ថេរ មាន​តម្លៃ​យីហោ ១ ០៤២ លាន​ដុល្លារ
៦) ក្លឹប​អង់គ្លេស Liverpool ធ្លាក់​ ២ លេខ មាន​តម្លៃ​យីហោ ១ ១៤៣ លាន​ដុល្លារ
៥) ក្លឹប​អាល្លឺម៉ង់ Bayern Munich ​ឡើង ១ លេខ មាន​តម្លៃ​យីហោ ១ ២៥៥ លាន​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ក្លឹប​អង់គ្លេស Manchester City ​ឡើង ១ លេខ មាន​តម្លៃ​យីហោ ១ ៣១៣ លាន​ដុល្លារ
៣) ក្លឹប​អង់គ្លេស Manchester United ចំណាត់ថ្នាក់​នៅ​ថេរ មាន​តម្លៃ​យីហោ ១ ៣២៧ លាន​ដុល្លារ
២) ក្លឹប​អេស្ប៉ាញ Barcelona ចំណាត់ថ្នាក់​នៅ​ថេរ មាន​តម្លៃ​យីហោ ១ ៤៨៧ លាន​ដុល្លារ
១) ក្លឹប​អេស្ប៉ាញ Real Madrid ចំណាត់ថ្នាក់​នៅ​ថេរ មាន​តម្លៃ​យីហោ ១ ៤៩៩ លាន​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ប្រភព​ពី Brand Finance បាន​កត់​សម្គាល់​ថា ហេតុផល​ដែល Real Madrid បន្ត​ឈរ​ឈ្មោះ​ជា​ក្លឹប​មាន​តម្លៃ​យីហោ​ថ្លៃ​ជាង​គេ​បង្អស់​នេះ ក៏​ដោយសារ​តែ​ពួក​គេ​អាច​រក្សា​កៅអី​លេង​នៅ Champions League ជា​រៀងរាល់​ឆ្នាំ​នៅ​ទសវត្ស​ចុង​ក្រោយ ដែល​វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​វាយ​តម្លៃ​ពី​ភាព​ជោគជ័យ​នៃ​ក្លឹប​ទាំង​មូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ក្លឹប​ Liverpool តាម​មើល​ហេតុផល​ដែល​ពួក​គេ​ធ្លាក់​លេខ ក៏​ដោយសារ​នៅ​រដូវ​កាល ២០២០/២១ ក្រុម​បាន​ធ្លាក់​កូដ​ខ្លាំង​នៅ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League ហើយ​មិន​ទាន់​ធានា​បាន​នូវ​កៅអី​លេង UCL រដូវ​កាល​ក្រោយ​ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ពី Man City និង Bayern Munich ពួក​គេ​ជោគជ័យ​ខ្លាំង ហើយ​ជា​ក្លឹប​តែ ២ គត់​ក្នុង​ចំណោម​ក្លឹប​ទាំង ១០ ដែល​មាន​ការ​កើន​ឡើង​តម្លៃ​យីហោ ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ក្លឹប​ឯ​ទៀត​សុទ្ធ​តែ​មាន​ការ​ធ្លាក់​ចុះ គ្រាន់​តែ​ខ្លះ​ចុះ​ថយ​តិច​ខ្លះ​ថយ​ច្រើន។ ក្រុម​របស់​លោក Pep Guardiola អាច​នឹង​កើន​ឡើង​ចំណាត់ថ្នាក់​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ប្រសិន​នៅ​ចុង​ខែ​ឧសភា​នេះ ពួក​គេ​អាច​ជោគជ័យ​នូវ​ការ​ឈ្នះ​ពាន​រង្វាន់ Champions League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ចំពោះ​ក្លឹប​បាល់ទាត់​ផ្សេង​ទៀត​មាន​ដូច​ជា Juventus ឈរ​នៅ​លេខ ១១, ក្លឹប Atletico Madrid ឈរ​នៅ​លេខ ១៣, ក្លឹប ​​Leicester City ឈរ​នៅ​លេខ ១៧ និង​ក្លឹប Schalke 04 ឈរ​នៅ​លេខ ២០ ជា​ដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Brand Finance

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT