អ្នកចាំទី ៦ រូបអាចរកបាល់គ្រាប់បាល់នៅ PL មានម្នាក់ស៊ុតនៅចម្ងាយឆ្ងាយបំផុតក្នុងលោក

Alisson Becker បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង តាម​រយៈ​ការ​តែត​បាល់​យក ៣ ពិន្ទុ​ឲ្យ Liverpoolពេល​ប៉ះ West Bromនៅ​ចុង​ម៉ោង​កាល​ពី​ចុង​សប្ដាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​គ្រាប់​បាល់​នេះ​ដែរ ក៏​មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ចោទ​សួរ​មក​កាន់ CTS Sports ថា​តើ​កន្លង​មក​ ធ្លាប់​មាន​អ្នកចាំទី​ណា​អាច​រក​បាន​គ្រាប់​បាល់​ដូច Alisson ឬ​អត់? បើ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ការ​បង្កើត​ Premier League នៅ​ឆ្នាំ ១៩៩២ ឬ​ឆ្លង​កាត់​រយៈ​ពេល ២៩ ឆ្នាំ​មក​នេះ គឺ​មាន​អ្នកចាំទី ៦ រូប​ហើយ​ដែល​អាច​រក​បាន​គ្រាប់​បាល់។ ក្នុង​នោះ​យើង​បង្ហាញ​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Peter Schmeichel ​នៅ​ថ្ងៃ​ទី ២០ ​តុលា ឆ្នាំ ២០០១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ជិត ២០ ឆ្នាំ​មុន នៅ​ឯ​ជំនួប Aston Villa បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Everton ​១-៣ វា​បាន​ក្លាយ​ជា​លើក​ដំបូង​នៅ Premier League ដែល​មាន​អ្នកចាំទី​អាច​រក​បាន​គ្រាប់​បាល់។

ពេល​នោះ​គឺ Schmeichel បាន​ឡើង​មក​ចាំ​តែត​បាល់​ជ្រុង ដែល​លើក​ពី​មិត្ត​រួម​ក្រុម ហើយ​ក្រោយ​បាល់​ហោះ​មក​ក្នុង​ប្រអប់​ក៏​មាន​ការ​ប្រជែង​គ្នា​តែត​ ពី​សំណាក់​កីឡាករ​ក្រុម​ទាំង​ពីរ រហូត​នាំ​ឲ្យ​បាល់​ធ្លាក់​មក​ដល់​ជើង​អ្នកចាំទី Aston Villa ល្មម​ម៉ា​កាប់​ពាក់​កណ្តាល Volley បញ្ចប់​ទី​យ៉ាង​ស្អាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Brad Friedel ​នៅ​ថ្ងៃ​ទី ២១ ​កុម្ភៈ ឆ្នាំ ២០០៤

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំឡុង​ការ​ប្រកួត​រវាង​ក្លឹប Charlton Athletic និង Blackburn Rovers ​កាល​ពី​ជាង ១៧ ឆ្នាំ​មុន ពេល​នោះ​លទ្ធផល​គិត​ត្រឹម​នាទី ៨៩ គឺ Charlton នាំ​មុខ ២-១ ហើយ​ឱកាស​នៃ​ការ​លើក​បាល់​ជ្រុង​របស់ Blackburn អ្នកចាំទី Friedel ក៏​សម្រេច​ឡើង​មក​ជួយ​ក្រុម​ដែរ ដោយ​ដូច​ការ​រំពឹង​ទុក​គេ​ពិត​ជា​អាច​រក​បាន​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​តាម​ស្មើ ២-២ តែ​សោកស្ដាយ​ត្រឹម​តែ​ប៉ុន្មាន​នាទី​បន្ទាប់​ខាង Charlton ក៏​បន្ថែម​គ្រាប់​បាល់​ទី ៣ យក​ជ័យជម្នះ​ទាល់​តែ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Paul Robinson ​នៅ​ថ្ងៃ​ទី ១៧ ​មិនា ឆ្នាំ ២០០៧

នៅ​ជំនួប​ទល់ Tottenham និង Watford អ្នកចាំទី​របស់​មាន់​ខ្នាយ​មាស​គឺ Robinson បាន​បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល គឺ​គេ​អាច​រក​គ្រាប់​បាល់​ពី​ការ​ស៊ុត Free-Kick នៅ​ចម្ងាយ ៨៧ ម៉ែត្រ។ តាម​ពិត​ទៅ​គេ​គ្មាន​ចេតនា​គិត​ថា​នឹង​អាច​រក​បាន​គ្រាប់​បាល់​នោះ​ទេ ដោយ​ត្រឹម​តែ​ចង់​លើក​បាល់​ចូល​ក្នុង​ប្រអប់ តែ​ដោយសារ​អ្នកចាំទី Ben Foster របស់ Watford មាន​ការ​ភ្លាត់ស្នៀត ទើប​ធ្វើ​ឲ្យ​បាល់​លោត​ចូល​ទី​យ៉ាង​ស្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Tim Howard ​នៅ​ថ្ងៃ​ទី ៤ ​មករា ឆ្នាំ ២០១២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រដៀង​គ្នា​នឹង​គ្រាប់​បាល់​របស់ Robinson ដែរ តែ​នេះ​កាន់​តែ​អស្ចារ្យ គឺ​ក្នុង​ជំនួប Everton ទល់ Bolton អ្នកចាំទី Howard បាន​លើក​បាល់​ពី​ប្រអប់​ទី​ម្ខាង​ទៅ​ប្រអប់​ទី​ម្ខាង ចូល​ទី​មិន​គួរ​ឲ្យ​ជឿ។ បើ​យើង​គិត​ចម្ងាយ​ មួយ​គ្រាប់​នេះ​គឺ​ប្រហែល​ជិត ៩០ ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Asmir Begovic ​នៅ​ថ្ងៃ​ទី ២ ​វិច្ឆិកា ឆ្នាំ ២០១៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ការ​ប្រកួត​រវាង Stoke និង Southampton អ្នកចាំទី Begovic ក៏​ស៊ុត​បាល់​ពី​ប្រអប់​ទី​ម្ខាង ទៅ​ប្រអប់​ទី​ម្ខាង​ដូច Howard ធ្លាប់​ធ្វើ​បាន​ដែរ តែ​សារ​នេះ​គេ​បាន​ជាប់​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guiness World Records ដោយ​ចម្ងាយ​គ្រាប់​បាល់​នេះ គឺ ៩១,៩ ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Alisson Bekcer ​នៅ​ថ្ងៃ​ទី ១៦ ​ឧសភា ឆ្នាំ ២០២១

នេះ​ជា​គ្រាប់​បាល់​ចុង​ក្រោយ​គេ​បង្អស់​របស់​អ្នកចាំទី​នៅ PL ក្រោយ​ខកខាន​កើត​មាន​អស់​រយៈ​ពេល​ជិត ៨ ឆ្នាំ។ វា​ក៏​ជា​គ្រាប់​បាល់​ទី ១ ​ក្នុង​អាជីព​ជា​អ្នកចាំទី​របស់ Alisson ដែរ ហើយ​ក៏​រំពឹង​នឹង​អាច​ជា​ចំណែក​គ្រាប់​បាល់​ដ៏​មាន​ន័យ ដែល​អាច​ស្រោចស្រង់​ទាញ​ឲ្យ Liverpool ចាប់​យក​កៅអី Top 4 នៅ​រដូវ​កាល ២០២០/២១៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ GiveMeSports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT