លោក Brendan Rodgers បានព្រមានកូនក្រុម Leicester City ថានៅរាត្រីនេះក្រុម Chelsea នឹងសងសឹកសម្រាប់ការចាញ់នៅ FA Cup ផ្ដាច់ព្រ័ត្រហើយ។
ក្នុងការប្រកួតពានរង្វាន់ English Premier League នៅរាត្រីនេះ ក្រុម Leicester City នឹងត្រូវប្រកួតជាមួយក្រុម Chelsea សម្រាប់សប្ដាហ៍ទី៣៧។ នេះជាប្រកួតសំខាន់ណាស់សម្រាប់ក្រុមទាំងពីរ ដើម្បីស្វែងរកឱកាសកៅអីពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ។ ស្របពេលសប្ដាហ៍មុននេះ ក្រុមរបស់លោក Rogdgers ក៏ទើបតែឈ្នះ Chelsea រួចក្នុងលទ្ធផល ១-០ ផងដែរតែក្នុងពានរង្វាន់ FA Cup ។
មុនការប្រកួតនេះចាប់ផ្ដើម អតីតអ្នកចាត់ការក្រុម Liverpool ខាងលើបាននិយាយថាក្រុមតោខៀវ នឹងសងសឹកវិញមិនខាន។ ពួកគេនឹងប្រើការចាញ់នៅ FA Cup ជាកម្លាំងចិត្តសម្រាប់ការប្រកួតនៅរាត្រីនេះវិញ។ ក្រុមត្រូវលេងដោយយកចិត្តទុកដាក់បំផុត មិនអាចមើលស្រាលបាននោះទេ៕
ប្រភព៖ DailyMail