ខ្សែប្រយុទ្ធ Harry Kane ត្រូវបានគេដឹងថា បានប្រាប់ទៅថ្នាក់ដឹកនាំក្រុម Spurs រួចទៅហើយ ថារូបគេនឹងចាកចេញពីក្រុម Spurs នៅត្រឹមចប់រដូវកាលនេះហើយ។
កីឡាករវ័យ២៧ឆ្នាំខាងលើនេះ គឺជាថ្នាលរបស់ក្រុម Spurs ផ្ទាល់តែម្ដង ប៉ុន្តែការចំណាយពេលជាច្រើនរដូវកាលមកនេះ មិនបានជួយឱ្យរូបគេបានលើកពានរង្វាន់ឡើយ។ តាំងពីចប់រដូវកាលមុនមកហើយ ដែលធ្លាយថារូបគេនឹងចាកចេញដើម្បីស្វែងរកក្លឹបថ្មីលេង ប៉ុន្តែមិនអាចទៅណាបាន។
ដោយឡែកនៅរដូវកាលនេះ ក៏មានធ្លាយដំណឹងខាងលើកើតឡើងម្ដងទៀត។ ការចាកចេញនេះ កើតឡើងក្រោយពីក្រុម Spurs មិនបានឈ្នះពានរង្វាន់អ្វីសោះ ហើយរដូវកាលក្រោយមិនអាចលេងពានរង្វាន់ UEFA Champions League បានទៀត៕
ប្រភព៖ Marca