ខ្សែបម្រើ Toni Kroos ត្រូវបានគេរាយការណ៍ថាបានឆ្លងមេរោគកូវីដ១៩ទៅហើយ ដូច្នេះមិនអាចលេងឱ្យក្រុម Real Madrid នៅប្រកួតចុងក្រោយនោះទេ។
កីឡាករអាល្លឺម៉ង់ខាងលើនេះ បានប៉ះពាល់ជាមួយអ្នកមានផ្ទុកកូវីដ១៩ ហើយត្រូវធ្វើចត្ដាឡីស័កតាំងពីថ្ងៃសុក្រសប្ដាហ៍មុនម្ល៉េះ។ ដោយឡែកការធ្វើតេស្ដនៅយប់មិញនេះ បានបង្ហាញថារូបគេក៏មានឆ្លងមេរោគកូវីដ១៩ផងដែរ។ នេះមានន័យថា Kroos មិនអាចលេងប្រកួតចុងក្រោយបិទរដូវកាលឱ្យក្រុម Real Madrid បានទេទល់ក្រុម Villarreal ។
សូមបញ្ជាក់ថាក្រុម Real Madrid នៅលេខ២ក្នុងតារាង La Liga ស្របពេលក្រុម Atletico Madrid ដែលនៅលេខ១នោះ មានគម្លាតពិន្ទុត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។ ដូច្នេះហើយទើបការប្រកួតចុងក្រោយនេះ គឺជាការកាត់សេចក្ដីក្រុមណាលើកពានហើយ៕
ប្រភព៖ Marca