ក្រុមជម្រើសជាតិហ្វឹកហាត់ល្ងាចនេះ តើកីឡាករណាខ្លះនឹងជាប់ជម្រើស ១១នាក់ដំបូងរបស់ Keisuke Honda ?

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងផ្តើមការហ្វឹកហាត់លើកដំបូង នៅម៉ោង ៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្រោយពីការបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៣រូប កាលពីដើមខែកន្លងទៅនេះ ក្រោមការដឹកនាំផ្ទាល់ដោយអ្នកចាត់ការទូទៅក្រុមគឺលោក Keisuke Honda ដែលទើបធ្វើដំណើរមកដល់កាលពីម្សិលមិញ។

គ្រាន់តែមកដល់ភ្លាម លោកក៏បានជួបប្រជុំជាមួយនឹងក្រុមកីឡាករ ក៏ដូចជាបុគ្គលិករបស់ខ្លួន ភ្លាមតែម្តង ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ចាំមើលថា ស្ថិតក្រោមការចង្អុលបង្ហាញរបស់អ្នកចាត់ការថ្មី សញ្ជាតិជប៉ុនរូបនេះ បូករួមជាមួយនឹងការបង្វឹករបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Felix តើកីឡាករជម្រើស ១១ នាក់ដំបូង របស់កម្ពុជា ត្រៀមប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នឹងបានទៅនរណាខ្លះ ។

គួររំលឹកថា ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ខណៈដែលសហព័ន្ធបានដាក់លក់សំបុត្រចាប់តាំងពីថ្ងៃទី ១ ខែ កញ្ញាមកម្ល៉េះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT