តើ​អ្នក​ដឹង​លទ្ធផលស៊ីសូលទីលឡូអង្គរ៦​ទល់​០​ម្សិលមិញ​គឺ​ជាជ័យជម្នះលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត​ Prey Veng Football Club ក្នុង MCL

ក្រុមចំណូលថ្មីខេត្តព្រៃវែង ប្រជែងបាន៣ពិន្ទុដោយងាយពីក្រុមសូលទីឡូអង្គរ ដោយលទ្ធផលបច្ចេកទេស ៦ទល់០ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមខេត្តព្រៃវែង ដែលបានយកឈ្នះសូលទីឡូអង្គរ ៦ទល់០នេះ ធ្វើសម្រេចបាន៣គ្រាប់នៅវគ្គទី១ រកបានដោយកីឡាករ វឿន វ៉ា, គី រីណា និងស៊ិន សុវណ្ណមករា ខណៈ៣គ្រាប់នៅវគ្គទី២ធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ អាត អូនទូច និងឡេង ណូរ៉ាមួយគ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងកាត់៣ប្រកួត ខេត្តព្រៃវែងឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ ឈរនៅលេខ៧បណ្តោះអាសន្ន ខណៈ៣ប្រកួតរបស់សូលទីឡូអង្គរ ចាញ់ទាំង៣ប្រកួត ឈរនៅចំណាត់លេខ១៣បណ្តោះអាសន្ន ក្នុងចំណោម១៣ក្រុម ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺ​ជាជ័យជម្នះ​លើក​ដំបូង​បំផុត​របស់​ក្លិប​ខេត្តព្រៃវែងក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួន​នៅ​លីគកំពូល​កម្ពុជាក្នុងឆ្នាំ២០២១​នេះ ខណៈ​ដែល​ឆ្លង​ការ​២​ប្រកួតកន្លងមក​ចាញ់​មួយនិងស្មើ​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ២ប្រកួតផ្សេងទៀត ដែលប្រកួតបំពេញសប្តាហ៍ទី២ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ គឺក្រុមវិសាខារក្សាលទ្ធផលស្មើគ្នា ១ទល់១ ជាមួយក្រុមនគរបាលជាតិ ។ រីឯណាហ្គាវើលដ៍ និងក្រុមកងយោធពលខេមរភូមិន្ទ ក៏រក្សាលទ្ធផលស្មើគ្នាដែរ ២ទល់២។ចំពោះ៣ប្រកួតនេះសុទ្ធតែជាការប្រកួតបំពេញសម្រាប់សប្តាហ៍ទី២ ដែលបានលើកពេលជាបន្តបន្ទាប់ កាលពីពេលកន្លងមកដោយសារវិបត្តិជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលនៅតែបន្តយាយីដល់ពេលបច្ចុប្បន្ននៅឡើយ។ ចំពោះ១ប្រកួតផ្សេងទៀត បំពេញសប្តាហ៍ទី២ ចំនួន១ប្រកួតគឺជាការជួបគ្នារវាងក្រុមការពារម្ចាស់ដំណែងជើងឯក រដូវកាលចាស់ ២០២០ បឹងកេត និងអាស៊ីអឺរ៉ុបយូណាយធីតត្រូវលើកពេលជាថ្មីម្តងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១នេះត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) រៀបចំកាលវិភាគនៃការប្រកួតឡើងវិញ ក្រោយចាប់ផ្តើមបន្តដំណើរការប្រកួតឡើងវិញកាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២១។ ចំពោះការប្រកួតនាថ្ងៃទី២២-២៣ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានសរុប៧ប្រកួត ដែលជាការប្រកួតបំពេញសម្រាប់សប្តាហ៍ទី៣ និងសប្តាហ៍ទី៤ ដែលបានលើកការប្រកួត នាពេលកន្លងទៅ ខណៈ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ ដំណើរការបានសប្តាហ៍ទី៥៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT