Lionel Messi ខកខានមិនបានជាប់ឈ្មោះ៣នាក់ចុងក្រោយនៅពានរង្វាន់កីឡាករល្អបំផុតលើលោករបស់ FIFA ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៦មក។ ខណៈដែល៣នាក់មាន Cristiano Ronaldo , Luka Modric និង Mohamed Salah ។
យ៉ាងណាមិញ សមិទ្ធផលនេះ នៅមិនទាន់គ្រាប់គ្រាន់ឱ្យរូបគេបានជាប់ឈ្មោះក្នុងបញ្ជី៣នាក់ចុងក្រោយឡើយ ព្រោះកីឡាករ Cristiano Ronaldo , Luka Modric និង Mohamed Salah បានបង្ហាញសមត្ថភាពល្អជាង ទាំងនៅជម្រើសជាតិ និងក្លឹបអាជីពរបស់គេ។
Messi រកបាន៤៥គ្រាប់រដូវកាលមុន និងបានឈ្នះពានរង្វាន់ La Liga និង Copa del Rey ផងដែរឱ្យក្រុម FC Barcelona ។
ដោយឡែក Ronaldo បានជួយក្រុម Real Madrid លើកពាន Champions League ៣ឆ្នាំជាប់គ្នា និងជាប់ឈ្មោះជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងពានរង្វាន់នេះ។ Luka Modric ជួយ Real លើកពាន Champions League និងនាំក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ។ Salah ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអង់គ្លេស និងជួយជម្រើសជាតិអេហ្ស៊ីបបានលេង World Cup វិញ ក្រោយខកខានជាច្រើនឆ្នាំ៕ប្រភព៖ DailyMail