ខ្សែប្រយុទ្ធ Luis Suarez រកបាន១គ្រាប់នៅចុងម៉ោង ជួយក្រុម Atletico Madrid យកឈ្នះលើក្រុម Osasuna បានក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតសប្ដាហ៍ទី ៣៧នេះ។
ការទទួលបានជ័យជម្នះនេះដែរ ក៏បានធ្វើឱ្យក្រុម AT Madrid បន្ដឈរនៅកំពូលតារាងផងដែរ ស្របពេលក្រុម Real Madrid កំពុងដេញពីក្រោយ។ នៅសល់១ប្រកួតក្នុងដៃទៀត ប្រសិនបើពួកគេបរាជ័យ ហើយ Real ឈ្នះ នោះក្រុមរបស់លោក Zidane នឹងលើកពានរង្វាន់ La Liga រដូវកាលនេះមិនខាន។
អ្នកចាត់ការ Simeone គ្រូបង្វឹករបស់ក្រុម AT Madrid បាននិយាយសរសើរ Suarez ក្រោយចប់ការប្រកួតថានៅពេលតើនរណាជាខ្សែប្រយុទ្ធជាង Suarez ទៀតក្នុងការសម្រេចការប្រកួតនោះ។ អតីតកីឡាករ Barcelona តែងតែនៅក្បែរគ្រាប់បាល់ជានិច្ច ហើយរូបគេតែងបង្ហាញខ្លួនមកសង្គ្រោះក្រុមផងដែរ។ រូបគេបានផ្ដល់ច្រើនណាស់ឱ្យក្រុម AT Madrid នៅរដូវកាលនេះ៕
ប្រភព៖ marca